ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​និង​ប្រទេស​​គុយបា​ នឹង​ធ្វើ​កិច្ច​ចរចា​គ្នា​អំពី​ការ​បើក​ស្ថានទូត​ឡើង​វិញ


បុរស​ជនជាតិ​គុយបា​ពាក់អាវយឺត​ដែល​មាន​ទង់ជាតិ​អាមេរិក​ បាន​ដើរ​តាម​ដង​ផ្លូវ​មួយ​នៅក្រុង​ La Havane នា​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០១៥។ ស.រ.អា​និង​ប្រទេស​​គុយបា​ នឹង​ធ្វើ​កិច្ច​ចរចា​គ្នា​អំពី​ការ​បើក​ស្ថានទូត​ឡើង​វិញ
បុរស​ជនជាតិ​គុយបា​ពាក់អាវយឺត​ដែល​មាន​ទង់ជាតិ​អាមេរិក​ បាន​ដើរ​តាម​ដង​ផ្លូវ​មួយ​នៅក្រុង​ La Havane នា​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០១៥។ ស.រ.អា​និង​ប្រទេស​​គុយបា​ នឹង​ធ្វើ​កិច្ច​ចរចា​គ្នា​អំពី​ការ​បើក​ស្ថានទូត​ឡើង​វិញ

គណៈប្រតិភូ​មួយ​របស់​ប្រទេស​ គុយបា​ នឹង​ចូល​ទៅ​ក្នុង​ក្រសួង​ការ​បរទេស​ស.រ.អា​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ចរចា​អំពី​ការ​រៀបចំ​ទំនាក់​ទំនង​ការ​ទូត​ឡើង​វិញ​ជា​មួយ​ស.រ.អា​ ជា​លើក​ទី​មួយ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៦១​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តើម​គំនិត​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ដើម្បី​បញ្ចប់​ទណ្ឌកម្ម​ពាណិជ្ជកម្មប្រឆាំង​នឹង​ គុយបា។​

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា​ កិច្ច​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​ផ្តោត​តែ​ទៅ​លើ​អ្វី​ដែល​ត្រូវ​ធ្វើ​ ដើម្បី​បើក​ស្ថានទូត​ នៅ​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង La​ Havane​ ឲ្យ​បាន​ឆាប់​បំផុត។​

មន្រ្តី​រូប​នេះ​ថ្លែង​ថា​ អ្វី​ដែល​គេ​អាច​សម្រេច​បាន​ និង​នៅ​ពេល​ណា​ នឹង​ពឹង​ផ្អែក​ទៅ​លើ​សេចក្តី​ស្នើ​របស់គុយបា។​

កាល​ពី​ខែ​មុន​នៅ​ទី​ក្រុង​ La Havane​ ស.រ.អា​និង​ប្រទេស​ គុយបា​ បាន​ធ្វើ​កិច្ច​ប្រជុំ​គ្នាមួយ​ចំនួន​ដើម្បី​ចរចា​គ្នា​អំពី​ការ​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ឡើង​វិញ។​

ស.រ.អា​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​គុយបា​ ក្នុង​ឆ្នាំ​ ១៩៦០​ ហើយ​បិទ​ស្ថានទូត​មួយ​ឆ្នាំ​ក្រោយ​មក​ទៀត​ បន្ទាប់​ពី​មេ​ដឹកនាំ​កុម្មុយនិស្ត​ លោក​ Fidel Castro​ បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ គុយបា​ ដែល​ស.រ.អា​គាំទ្រ៕

XS
SM
MD
LG