ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​​ Kerry ​រំលឹក​​ឆ្នាំ​ខួប​​នៃ​​ទី​​បញ្ចប់​សង្គ្រាម​​លោក​​លើក​​ទី​ពីរ​​ និង​​ជួប​​ជា​​មួយ​​សមាជិក​​ក្រុម​ប្រឹក្សា​សហប្រតិបត្តិ​ការ​ឈូង​​សមុទ្រ​​​ពែកស៍


រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក John Kerry ដាក់​កម្រង​ផ្កា​ក្នុង​អំឡុង​ពេល​ពិធី​ខួប​ទី​៧០ នៅ​ប្រទេស​បារាំង​​នៃ​​ការ​ទទួល​ជ័យ​ជម្នះ​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​​​លើ​​របប​ណា​ហ្ស៊ី​​អាល្លឺម៉ង់ ​នៅ​ឯ​ផ្នូរ​​ទាហាន​ដែល​គ្មាន​​អត្តសញ្ញាណ​ក្នុង​​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥។
រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក John Kerry ដាក់​កម្រង​ផ្កា​ក្នុង​អំឡុង​ពេល​ពិធី​ខួប​ទី​៧០ នៅ​ប្រទេស​បារាំង​​នៃ​​ការ​ទទួល​ជ័យ​ជម្នះ​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​​​លើ​​របប​ណា​ហ្ស៊ី​​អាល្លឺម៉ង់ ​នៅ​ឯ​ផ្នូរ​​ទាហាន​ដែល​គ្មាន​​អត្តសញ្ញាណ​ក្នុង​​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៥។

លោក​រដ្ឋមន្រ្តី​ការបរទេស​សរអា​ John Kerry​ បាន​ជួប​ជា​មួយ​លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ Laurent​ Fabius​ នៅ​ថ្ងៃ​សុក្រ​នេះ​ មុន​នឹង​ចូល​រួម​ក្នុង​ពិធី​រំលឹក​ឆ្នាំ​ខួប​ទី​ ៧០​ នៃ​ទី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។​

មន្រ្តី​ទាំង​ពីរ​រូប​បាន​ចូល​រួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​នៅ​ផ្នូរ​ខ្មោច​នៃ​ទាហាន​មិន​ស្គាល់​ឈ្មោះ​របស់​ បារាំង​នៅ​ទីក្រុង​ប៉ារីស​ ជា​កន្លែង​ដែល​មាន​ធ្វើ​ពិធី​បុណ្យ​ដ៏​ឩឡារឹក​មួយ​នៅ​ថ្ងៃ​ទី​ ០៨​ ខែ​ឧសភា​ឆ្នាំ​ ១៩៤៥​ ដើម្បី​រំលឹក​ការ​ទម្លាក់​អាវុធ​ចុះចាញ់​របស់​ប្រទេស​អាឡឺម៉ង់​ ណាតស៊ី (Nazi)។​

លោក​ Kerry​ នឹង​ត្រូវ​ជួប​ជា​មួយ​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​នៅ​ប្រទេស​បារាំង​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់។​ លោក​នឹង​ធ្វើ​ការ​រៀបចំ​ជា​ចាំបាច់​សម្រាប់​សន្និសីទ​កំពូល​មួយ​របស់​សេតវិមាន​ជា​មួយ​មេ​ដឹកនាំ​ឈូង​សមុទ្រ​ ពែកស៍​ នៅ​សប្តាហ៍​ក្រោយ។​

ក្នុង​ចំណោម​ប្រធានបទ​នៅ​ក្នុង​កិច្ច​ចរចា​នៅ​ថ្ងៃ​សុក្រ​នេះ​មាន​ ឥទ្ធិពល​កាន់​តែ​ច្រើន​ឡើង​របស់​ប្រទេស​ អ៊ីរ៉ង់​ នៅ​ក្នុង​មជ្ឈឹម​បូព៌ា​ប្រទេស​ជា​ទួទៅ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​មួយ​លោក​រដ្ឋមន្រ្តី​ការ​បរទេស​ អារ៉ាប៊ី​ សាអ៊ូឌីត​ Adel al-Jubier​ នៅ​ទីក្រុង​Ryadh​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ លោក​ Kerry​ បាន​ថ្លែង​ជា​អាទិ​ថា​ «យើង​បាន​ជំរុញ​ឲ្យ​ពួក​ ហ៊ូធី​ និង​អ្នក​គាំទ្រ​ ឲ្យ​ប្រើ​ឥទ្ធិពល​ ដើម្បី​ដោះស្រាយ​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​ យេម៉ែន និង​រក​មធ្យោបាយ​សន្តិវិធី​មួយ​សម្រាប់​ប្រទេសយេម៉ែន»។​

លោក​រដ្ឋមន្រ្តី​ការ​បរទេសអារ៉ាប៊ី​ សាអ៊ូឌីតថ្លែង​ថា​ មិន​ទាន់​មាន​ការ​ទាក់​ទង​ជា​ដំបូង​ជា​មួយ​ពួកហ៊ូទីទេ៕

XS
SM
MD
LG