ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Kerry ធ្វើដំណើរ​ទស្សនកិច្ច​មិនប្រកាស​ឲ្យ​ដឹង​ជា​មុន​​មួយ​ទៅ​កាន់​ប្រទេស​សូម៉ាលី


រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ John Kerry បាន​មក​ដល់ ព្រលាន​យន្តហោះ​ក្រុង Mogadishu ប្រទេស​សូម៉ាលី​ នា​ថ្ងៃ​ទី​០៥​ ខែ​ឧសភា ឆ្នាំ​២០១៥ ។

លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​បានបំពេញ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ឲ្យ​ដឹង​ជាមុន​ទៅ​កាន់​ប្រទេស​សូម៉ាលី ​ដែល​ជា​អ្នកការទូតកំពូល​សហរដ្ឋ​អាមេរិក​លើក​ដំបូង​ដែល​បំពេញ​ទស្សនកិច្ច​ប្រទេស​នោះ។

ក្រសួងការបរទេសសហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​ថា យន្តហោះ​របស់​លោក​រដ្ឋ​មន្រ្តី​ការបរទេស Kerry ​បាន​ចុះនៅ​ចំណត​អាកាសយាន​ទីក្រុងម៉ូហ្គាឌីស៊ូ​ប្រហែល​នៅ​ពេល​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​លោក​នឹង​ជួប​ជាមួយ​ពួក​មន្រ្តី​រដ្ឋាភិបាល​ក្នុង​អំឡុងនៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​នេះ។ លោកត្រូវគេ​រំពឹង​នឹង​ពិភាក្សា​បញ្ហា​សន្តិសុខហើយ​ការ​ជឿនលឿន​របស់​សូម៉ា​លីឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​កំណែទម្រង់​ និង​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​មុនការ​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ។

លោករដ្ឋ​មន្រ្តី​ការបរទេសKerry ក៏ត្រូវ​គេ​រំពឹងនឹង​ជួប​ជាមួយ​ពួកមេដឹកនាំ​អង្គការសង្គម​ស៊ី​វិល​ដើម្បី​ពិភាក្សាការងារ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រ​ទេស​សូម៉ាលី ហើយ​លោក ​នឹង​ថ្លែងអំណរ​គុណ​ដល់​កងទ័ព​សហភាព​អាហ្វ្រិក​ចំពោះ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​នៅ​ក្នុង​ប្រទេស​នោះ​ដែល​បាន​បង្កើត​វិធានការខ្លះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​ បន្ទាប់​ពី២ទសវត្សរ៍​គ្មានរដ្ឋាភិបាល​ដែលមាន​ដំណើរ​ការនឹង​ការ​ប្រយុទ្ធ​ដែល​បន្តមាន​ឡើង​ប្រឆាំង​នឹង​ក្រុម al-Shabab។

កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នៅ​ក្នុងរដ្ឋ​ធានី Nairobi ​នៃប្រទេស​កេនយ៉ា លោក​រដ្ឋ​មន្រ្តី Kerry ​បាន​ប្រកាស​ជំនួយ​ថ្មី​ដែល​មាន​ប្រាក់​រាប់​លាន​ដុល្លា​រសម្រាប់​ទ្វីប​អាហ្វ្រិក។

លោក Kerry បាន​មាន​ប្រសាសន៍​ថា ថវិការ​បន្ថែម​ចំនួន​៤៥​លាន​ដុល្លារ ​នឹង​ត្រូវ​ផ្តល់​ឲ្យ​ដើម្បី​ជួយ​ស្នងការ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​៦សែននាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កេនយ៉ា។ ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិកាំង ​បាន​សរសើរ​រដ្ឋាភិបាល​ទីក្រុង Nairobi ​ដែល​បាន​ទទួល​យក​ជន​ភៀស​ខ្លួន៕

XS
SM
MD
LG