ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Kerry និង​ Zarif បន្ត​ជួប​ពិភាក្សា​អំពីកិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ខណៈ​ពេល​កំណត់​ខែ​មិថុនា​ខិត​ជិតមក​​ដល់​


Iranian Foreign Minister Javad Zarif, left, talks with the head of the Iranian Atomic Energy Organization, Ali Akbar Salehi, while walking after an afternoon meeting with U.S. Secretary of State John Kerry and U.S. officials at the Beau Rivage Palace Hote

លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry ​និង​លោក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ ​Mohammad Javad Zarif នឹង​ជួប​គ្នា​ជា​លើក​ទី​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​បុរី​ញ៉ូយក​ ចាប់​តាំង​ពី​ការប្រកាស​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​មួយ ​ដើម្បី​កាត់​បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការ​សម្រាល​ការ​ដាក់​ទណ្ឌកម្ម។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ជំនួប​នេះ​នឹង​មាន​ធ្វើ​នៅ​ខាង​ក្រៅ​សន្និសីទ​អ.ស.ប.​ស្តី​ពី​សន្ធិសញ្ញា​មិន​រីក​សាយ​នុយក្លេអ៊ែរ។

ក្រុម​អ្នក​ធ្វើ​ការចរចា​មក​ពី​ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​មហា​អំណាច​ពិភពលោក​ទាំង​៦​បាន​ផ្តល់​ឱ្យ​ខ្លួន​ឯង​នូវ​ពេល​វេលា​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ដើម្បី​យល់​ស្រប​គ្នា​អំពី​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​បង្អស់​មួយ ​សម្រាប់​ដោះស្រាយ​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​នៃ​ប្រទេស​អ៊ីរ៉ង់​ និង​អំពី​កង្វល់​ដែល​ថា​ប្រទេស​អ៊ីរ៉ង់​អាច​ប្រើប្រាស់​កម្មវិធី​នេះ​សម្រាប់​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ។

ប្រទេស​អ៊ីរ៉ង់​បាន​ទទូច​យូរយា​មក​ហើយ​ថា ​សកម្មភាព​បរមាណូ​របស់​ខ្លួន​មាន​លក្ខណៈ​សន្តិវិធី​ហើយ​ចង់​ឱ្យ​មាន​ការ​លុប​ចោល​ទាំងស្រុង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​ដែល​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ផង​ខ្លួន។

ក្រុម​អ្នក​រិះគន់​ដល់​កិច្ច​ចរចា​គ្នា​នេះ​ ​រួម​មាន​ទាំង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​Benjamin Netanyahu ដែរ​នោះ​ និយាយ​ថា​ស​.រ.អា. និង​ក្រុម​ដៃ​គូរបស់​អាមេរិកាំង​គឺ​ប្រទេស​អង់គ្លេស​ ចិន​ បារាំង​ រុស្សី​និង​អាល្លឺម៉ង់​ទន់​ពេក​ចំពោះ​អ៊ីរ៉ង់​

ហើយ​អាច​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​នុយក្លេអ៊ែរ​ត​ទៅ​ទៀត ​នៅ​ពេល​មាន​ការដក​ចេញ​នូវ​ការដាក់​ទណ្ឌកម្ម៕

XS
SM
MD
LG