ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រដ្ឋមន្រ្តី​ John Kerry​ ស្ថិត​នៅ​អ៊ុយក្រែន​ដើម្បី​ពិភាក្សា​ជា​មួយ​លោក​ Poroshenko


ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Petro Poroshenko (ខាងឆ្វេង) ញញឹម​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry នៅ​អំឡុងពេល​ជំនួប​ពិភាក្សា​នៅក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​ នាថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។
ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Petro Poroshenko (ខាងឆ្វេង) ញញឹម​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry នៅ​អំឡុងពេល​ជំនួប​ពិភាក្សា​នៅក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​ នាថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។

លោក​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា​ John Kerry​ កំពុង​ស្ថិត​នៅ​ក្រុង​កៀវ ដើម្បីចរចា​ជា​មួយ​លោក​ប្រធានាធិបតី​ Petro​ Poroshenko​ នៃ​ប្រទេសអ៊ុយក្រែន​ ក្នុង​ពេល​ដែល​មេដឹកនាំនៃ​ប្រទេស​បារាំង​ និងអាឡឺម៉ង់​ បាន​ប្រកាស​ថា ​លោក​ទាំង​ពីរ​នឹង​អញ្ជើញ​ទៅ​ប្រទេស​អ៊ុយក្រែន​ ជា​មួយ​នឹង​សេចក្តី​ស្នើ​សន្តិភាព​ថ្មី​មួយ។​

មុន​ពេល​លោក​ Kerry​ អញ្ជើញ​ទៅ​ដល់មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការ​បរទេស​ស.រ.អា ​បាន​ប្រកាស​ថា​ ស.រ.អា​នឹង​ផ្តល់​ជំនួយ​បន្ថែម​ ១៦​,៤លាន​ដុល្លារ​ ដើម្បី​ជួយ​ជន​ស៊ីវិល​ដែល​រង​ផល​ប៉ះពាល់​ដោយសារការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​យោធា​ អ៊ុយក្រែន​ និង​ក្រុម​ឧទ្ទាម​គាំទ្រ​ប្រទេស​រុស្ស៊ី​នៅ​អ៊ុយក្រែន​ភាគ​ខាង​កើត។​

មន្រ្តី​អាមេរិកាំង​ថ្លែង​ទៀត​ថា​ ស.រ.អា​ បន្ត​ពិចារណា​អំពី​ការ​ផ្តល់​ «អាវុធ​សម្រាប់​ការពារខ្លួន» ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ ប៉ុន្តែក៏​ព្រួយ​បារម្ភ​ដែរ​ថា ​កង​កម្លាំងអ៊ុយក្រែន​ គ្មាន​ការ​ហ្វឹក​ហាត់​គ្រប់​គ្រាន់​ដើម្បី​ប្រើ​គ្រឿង​សម្ភារៈ​ទាំង​នោះ៕

XS
SM
MD
LG