ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ជំរុញ​ឲ្យ​សភា​អាមេរិក​មាន​ការ​អត់​ធ្មត់​ចំពោះ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​


លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​និយាយ​នៅ​ក្នុង​​សន្និសីទ​កំពូល​ទ្វីប​អាមេរិក​នៅ​ក្នុង​ប្រទេស​​ប៉ាណាម៉ា​ថា​ ជំនួស​ការ​និយាយ​ឲ្យ​កិច្ចចរចា​បរមាណូ​​ប្រទេស​អ៊ីរ៉ង់​មាន​ភាព​ប្រសើរ​ គណបក្ស​សាធារណរដ្ឋ​ហាក់​បី​ដូច​ជា​ជាន់​ពន្លិច​ កាល​ពី​ថ្ងៃ​ទីៅ​១១​ ខែ​មេសា ឆ្នាំ​២០១៥។​
លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់អូបាម៉ា​និយាយ​នៅ​ក្នុង​​សន្និសីទ​កំពូល​ទ្វីប​អាមេរិក​នៅ​ក្នុង​ប្រទេស​​ប៉ាណាម៉ា​ថា​ ជំនួស​ការ​និយាយ​ឲ្យ​កិច្ចចរចា​បរមាណូ​​ប្រទេស​អ៊ីរ៉ង់​មាន​ភាព​ប្រសើរ​ គណបក្ស​សាធារណរដ្ឋ​ហាក់​បី​ដូច​ជា​ជាន់​ពន្លិច​ កាល​ពី​ថ្ងៃ​ទីៅ​១១​ ខែ​មេសា ឆ្នាំ​២០១៥។​

កាលពី​ថ្ងៃ​សៅរ៍​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ ជម្លោះ​រវាង​គណបក្ស​ទាំង​ពីរ​អំពី​កិច្ចចរចា​បរមាណូ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ និង​អំពី​បញ្ហា​គោល​នយោបាយ​ការបរទេស​ឯ​ទៀតៗ​មាន​ភាព​ខ្លាំងពេក។

លោក​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ពេល​បញ្ចប់​សន្និសីទ​កំពូល​ទ្វីប​អាមេរិក​នៅ​ក្នុង​ប្រទេសប៉ាណាម៉ា​ថា «ការណ៍នេះ​ត្រូវតែ​បញ្ឈប់»។

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​នៅ​ពេល​លោក​បាន​ឮ​សមាជិក​សភា​ខ្លះ​ ដូចជា​លោក​ John McCain សមាជិក​ព្រឹទ្ធសភា​ស.រ.អ.​ខាង​គណបក្ស​សាធារណរដ្ឋ​ជាដើម​និយាយ​ថា «មេដឹកនាំ​កំពូល​នៃ​ប្រទេសអ៊ីរ៉ង់​នាំ​ឲ្យ​មាន​ការ​ទុក​ចិត្ត​ជាង​លោក​រដ្ឋមន្ត្រី​ការបរទេស John Kerry ក្នុង​ការ​បកស្រាយ​នៃ​អ្វី​មាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នយោបាយ​ ការណ៍​នេះ​ជា​ការ​បញ្ជាក់​អំពី​កម្រិត​នៃការ​ប្រកាន់​គណបក្ស​មាន​ហួស​ព្រំដែន​ហើយ។»

លោក​អូបាម៉ា​បាន​មាន​ប្រសាន៍​បន្ថែម​ថា «យើង​បាន​ឃើញ​ការណ៍​នេះ​ជាមួយ​លិខិត​ដែលត្រូវ​បាន​ផ្ញើ​ដោយ​សមាជិក​ព្រឹទ្ធសភា​ស.រ.អ.​៤៧​នាក់ ដែល​បាន​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​កំពូល​នៃ​ប្រទេស​អ៊ីរ៉ង់​ ​ជា​មនុស្ស​ដែល​ពួក​គេ​និយាយ​ថា​មិន​អាច​ទុក​ចិត្ត​បាន​ទាល់​តែ​សោះ​នោះ​ ដោយ​បាន​ព្រមាន​លោក​កុំ​ឲ្យទុក​ចិត្ត​រដ្ឋាភិបាល​ស.រ.អ.។"

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​លោក​នៅ​តែ​មាន​ «ទស្សនៈវិជ្ជមាន​ដាច់ខាត» ថា​កិច្ច​ព្រមព្រៀង​ក្រប​ខណ្ឌ​នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​អ៊ីរ៉ង់​ មាន​អាវុធ​បរមាណូ។ ​ហើយ​លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ប្រសិន​បើ​កិច្ច​ចរចា​ចុង​ក្រោយ​បង្អស់​មិន​ធ្វើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​តឹងរ៉ឹង​គ្រប់គ្រាន់​ទេ​នោះ ​ ​អាមេរិក​អាច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​បាន៕

XS
SM
MD
LG