ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​នៅ​អាស៊ី​កណ្តាល


 រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry សើច​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​កៀហ្ស៊ីស៊ីស្ថាន​ Erlan Abdyldaev នៅ​ពេល​លោក​មក​ដល់​​ព្រលានយន្តហោះ​ Manas ក្រុង​ Bishek នា​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៥។
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry សើច​ជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​កៀហ្ស៊ីស៊ីស្ថាន​ Erlan Abdyldaev នៅ​ពេល​លោក​មក​ដល់​​ព្រលានយន្តហោះ​ Manas ក្រុង​ Bishek នា​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០១៥។

លោក​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក John Kerry ​បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី Bishkek ​នៃ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន​ ​ដែល​ជា​ការ​ឈប់​សំចត​លើក​ទី​មួយ​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ចក្នុង​ប្រទេស​ចំនួន ០៥​នៅ​តំបន់​អាស៊ី​កណ្តាល ​នៅ​ពេល​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ជំរុញ​លោក​ឲ្យ​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​សេរីភាព​នៃ​ការ​និយាយ​ស្តី។

លោក​រដ្ឋមន្រ្តី​ការ​បរទេស Kerry បាន​អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​នៃ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ ​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ។ ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ជា ​ប្រទេស​មុន​ដំបូង​គេ​នៃ​ប្រ​ទេស​ដែល​លោកត្រូវ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​មួយ​ថ្ងៃ​ៗ ​ដែល​រួម​មាន​ប្រទេស​អ៊ូបេគីស្ថាន ​កាហ្សាក់​ស្ថាន តាជី​គីស្ថាន ​និង​តួមីគីស្ថាន។

​ក្រុម​មន្រ្តី​អាមេរិក​មើល​ឃើញ​ដំណើរ​បំពេញ​ទស្សនកិច្ចរបស់​លោក​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ Kerry ​ថា ​មាន​បំណង​ដើម្បីធានាប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​ពី​កម្លាំង​នៃ​ចំណងទាក់​ទង​របស់​ពួកគេ​ជាមួយ​សហរដ្ឋ​អាមេរិក នៅពេលដែល​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និងរុស្ស៊ី​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ពួកគេ​នោះ​កំពុង​មាន​ភាព​មិន​សូវ​កក់​ក្តៅ​។ ​ក៏​ប៉ុន្តែ​លោក​រដ្ឋ​មន្រ្តី Kerry ​ក៏​បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ខ្លះ ដើម្បី​និយាយ​ពី​គុណ​វិបត្តិ​របស់​ក្រុម​ប្រទេស​អតីត​សាធារណរដ្ឋ​សូវៀត។

លោក Ben Cardin សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នៃ​គណៈកម្មាធិការ​ទំនាក់ទំនង​ការ​បរទេស​របស់​ព្រឹទ្ធ​សភា​បាន​ផ្ញើ​លិខិត​សាធារណៈ​មួយ​ទៅ​កាន់​លោករដ្ឋ​មន្រ្តី​ការ​បរទេស Kerry ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​បាន​ស្នើ​សុំ​ឲ្យ​លោក​រដ្ឋ​មន្រ្តីជំរុញ​ឲ្យ​មានការ​ដោះ​លែង​ពួក​អ្នក​ទោស​នយោបាយ​នៅ​ក្នុង​ប្រទេស ដែល​លោក​រដ្ឋមន្រ្តី​ទៅ​បំពេញ​ទស្សនកិច្ច​នោះ។​ លោក​សមាជិក​ព្រឹទ្ធសភា​បាន​សុំ​ឲ្យ​លោក​រដ្ឋមន្រ្តី Kerry បញ្ជាក់​ពី​ការ​តាំង​ចិត្ត​ដ៏​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក​ដល់​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ​ដែល​បាន​ទទួល​ស្គាល់​ជា​សាកល​នៅ​ពេល​ដែល​លោក​រដ្ឋមន្រ្តី​បាន​ជួប​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស​ក្នុង​ប្រទេស​នីមួយ​ៗ​នោះ៕

XS
SM
MD
LG