ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនបរទេស​ប្រាំ​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​លើ​សណ្ឋា​គារ​មួយ​នៅ​លីប៊ី


កងកម្លាំង​ការពារ​សន្តិសុខ​និង​សេវា​សង្គ្រោះ​បន្ទាន់​នៅ​ខាង​ក្រៅ​សណ្ឋាគារ​ Corinthia ដែល​រង​ការ​វាយ​ប្រហារ​ នៅ​ក្នុង​ទីក្រុង​ Tripoli នៃ​ប្រទេស​លីប៊ី កាល​ពីថ្ងៃទី២៧ ខែ​មករា​ ឆ្នាំ២០១៥។
កងកម្លាំង​ការពារ​សន្តិសុខ​និង​សេវា​សង្គ្រោះ​បន្ទាន់​នៅ​ខាង​ក្រៅ​សណ្ឋាគារ​ Corinthia ដែល​រង​ការ​វាយ​ប្រហារ​ នៅ​ក្នុង​ទីក្រុង​ Tripoli នៃ​ប្រទេស​លីប៊ី កាល​ពីថ្ងៃទី២៧ ខែ​មករា​ ឆ្នាំ២០១៥។

អាជ្ញាធរ​លីប៊ី​បាន​និយាយ​ថា​ ជន​បរទេស​ប្រាំនាក់និង​ឆ្មាំ​បី​នាក់​បានត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​លើ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ Tripoli ​ដែលមាន​ការ​និយម​ច្រើន​ពី​សំណាក់​ពួក​អ្នក​នយោបាយ​និង​ពួក​អ្នក​ធ្វើការ​អន្តរជាតិ។

ពួក​មន្ត្រី​សន្តិសុខ​នៅ​ឯ​សណ្ឋាគារ​ Corinthia​ បាន​និយាយ​ថា ពួក​អ្នក​វាយ​ប្រហារ​បាន​សម្រុក​ចូល​ក្នុង​អាគារ​នោះ​ក្រោយ​ពី​បាន​បំផ្ទុះគ្រាប់បែក​ក្នុង​ទ្បាន​ពួក​គេ​និង​បាន​បាញ់​លើ​ពួក​បុគ្គលិក​សណ្ឋាគារ​នោះ។​

គេ​មិន​បាន​ដឹង​ច្បាស់ភ្លាមៗ​អំពី​ថា​តើ​នរណា​ជា​អ្នក​ដែល​បាន​ធ្វើការ​វាយ​ប្រហារ​នេះ​ទេ​ ក៏​ប៉ុន្តែ​ក្រុម​មួយ​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​ពួក​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ខេត្ត​ Tripoli បាន​អះអាង​ទាមទារ​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​តាម​បណ្តាញ​អ៊ិធឺណិត។

ការ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​បាន​ភ្ជាប់​ការ​វាយ​ប្រហារ​លើ​សណ្ឋាគារ​នេះ​ថា​ជា​ការ​សងសឹក​ដល់​ការ​ចាប់ខ្លួន​ឈ្មោះ​ Nazih Abdul-Hamed al-Ruqai ឬ​ដែលគេ​ស្គាល់ម្យាង​ទៀត​ថា Abu Anas al-Libi ​ដោយ​កងកម្លាំង​ស.រ.អា.​កាល​ពី​ឆ្នាំ​២០១៣។

ឈ្មោះ​ Al-Libi ​នេះ​ដែល​ជា​អ្នក​មាន​កំណើត​នៅ​ក្នុង​ប្រទេស​លីប៊ី​មាន​ការ​ទាក់​ទិន​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​ដោយ​ពួក​អាល់​កៃ​ដា​ (al-Qaida)​ កាល​ពី​ឆ្នាំ​១៩៩៨​នៅ​ឯ​ស្ថានទូត​ស.រ.អា.​ក្នុង​ប្រទេស​កេនយ៉ា (Kenya) និង​ប្រទេស​ Tanzanie។​ គាត់​បាន​ស្លាប់​ដោយ​រង់ចាំ​ការ​កាត់ក្តី​នៅ​ក្នុង​ស.រ.អា.​កាល​ពី​ដើមខែ​មករា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG