ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកំពូល​របស់​កេនយ៉ា​បញ្ជា​ឲ្យ​រដ្ឋាភិបាល​បើកដំណើរការស្ថានីយ៍​ទូរទស្សន៍​ចំនួនបី​​​ឡើងវិញ​


ស្ថានីយ៍​ទូរទស្សន៍​ទទេស្អាត​មួយ​របស់ប៉ុស្តិ៍​ទូរទស្សន៍​កេនយ៉ាបន្ទាប់​ពី​ខ្លួន​បាន​ផ្សាយ​ពីការ​ចូល​កាន់​ដំណែង​សាកល្បង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ Raila Odinga កាលពី​ថ្ងៃទី​០១ កុម្ភៈ ២០១៨។
ស្ថានីយ៍​ទូរទស្សន៍​ទទេស្អាត​មួយ​របស់ប៉ុស្តិ៍​ទូរទស្សន៍​កេនយ៉ាបន្ទាប់​ពី​ខ្លួន​បាន​ផ្សាយ​ពីការ​ចូល​កាន់​ដំណែង​សាកល្បង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ Raila Odinga កាលពី​ថ្ងៃទី​០១ កុម្ភៈ ២០១៨។

តុលាការ​កំពូល​របស់​ប្រទេសកេនយ៉ា​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ស្ថានីយទូរទស្សន៍​ធំៗ​ចំនួនបី​នៅក្នុង​ប្រទេស​ដំណើរការ​ឡើងវិញ​ បន្ទាប់​ពី​ស្ថានីយ៍ទាំងនោះ​ព្យាយាម​ផ្សាយ​ពីរូបភាព​នៃការហាត់សម​ពិធីឡើងកាន់​តំណែង​របស់​មេដឹក​នាំក្រុមប្រឆាំង លោក Raila Odinga។

ពិធីនេះ​មាន​ការចូលរួម​ពី​ក្រុម​អ្នកគាំទ្រលោកOdingaរាប់ម៉ឺននាក់​នៅក្នុង​រដ្ឋធានី ណៃរ៉ូប៊ី ដើម្បី​តវ៉ា​ប្រឆាំង​ទៅនឹង​ជ័យជំនះ​របស់​លោក Uhuru Kenyatta នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ កាល​ពី​ឆ្នាំមុន​ ដែល​ត្រូវ​បាន​លោកOdingaអះអាង​ថា​មាន​ការ​បន្លំ​នោះ។

រដ្ឋាភិបាល​បាន​ឆ្លើយតប​ទៅ​សកម្មភាព​ហាត់សម​កាលពីថ្ងៃអង្គារ​ ដោយ​បាន​ប្រកាស​ថា​សកម្មភាព​របស់​ក្រុមប្រឆាំង​គឺ​ជា​អង្គការឧក្រិដ្ឋកម្ម​ និង​បាន​បញ្ជា​ឲ្យ​បិទ​ការផ្សាយ​របស់​ស្ថានីយ៍​ទូរទស្សន៍​ទាំងនោះ។

លោករដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ Fred Matiangiបាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ស្ថានីយ៍​ទូរទស្សន៍​ និងវិទ្យុទាំងនោះ​នឹង​បន្តបិទ​ការផ្សាយ​របស់ពួកគេ​ ខណៈ​ដែល​រដ្ឋាភិបាល​កំពុងស៊ើបអង្កេត​ពីតួនាទី​របស់ពួកគេ​ នៅក្នុង​អ្វី​ដែល​លោកហៅថា​ ជា​ការព្យាយាម
ធ្វើ​ឲ្យ​ខូចខាត​ដល់​រដ្ឋាភិបាល​របស់​លោក Kenyatta។

ទោះ​ជាយ៉ាងណា​ក៍ដោយ​ ចៅក្រម​នៃ​តុលាការកំពូល​លោក Chacha Mwitaកាល​ពីថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជារដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​ទាំង​បី​នោះ​ចាក់ផ្សាយ​ដំណើរ​ការឡើងវិញ។ លោកចៅក្រម​ក៍​បាន​បញ្ជាទៅ​រដ្ឋាភិបាល​មិនត្រូវ​រំខាន​ដល់​ការចាក់ផ្សាយ​របស់​ស្ថានីយទាំងនេះ​រហូត​ដល់​មាន​ការចេញ​សាលក្រម​ឲ្យ​បិទស្ថានីយ៍​ទាំងនោះ​ជា​ផ្លូវការ៕

XS
SM
MD
LG