ក្នុងការឆ្លើយតបរបស់លោកជាសាធារណៈចំពោះការជាប់ឆ្នោតជាថ្មីរបស់លោក Uhuru Kenyatta ធ្វើជាប្រធានាធិបតីរបស់ប្រទេសកេនយ៉ាជាថ្មីនោះ លោក Raila Odinga មេដឹកនាំប្រឆាំងនៅប្រទេសកេនយ៉ា បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីកាលពីសប្តាហ៍មុនគឺជាការបោះឆ្នោតគួរឲ្យអៀនខ្មាស ហើយមិនគួរទុកជាបានការនោះទេ។ លោកបានជំរុញឲ្យអ្នកគាំទ្រលោកប្រើសិទ្ធិរបស់ពួកគេធ្វើការប្រឆាំង។
ថ្លែងនៅទីក្រុង Nairobi ប្រទេសកេនយ៉ាកាលពីថ្ងៃអង្គារ លោក Odinga និយាយថា ការបោះឆ្នោតកាលពីសប្តាហ៍មុនគឺជាការបោះឆ្នោតគួរឲ្យអៀនខ្មាស់ ដែលប្រជាពលរដ្ឋត្រូវតែបដិសេធ។ លោកបានអំពាវនាវឲ្យអ្នកគាំទ្រលោកធ្វើការងារសំខាន់ឡើងវិញគឺធ្វើឲ្យមានការបោះឆ្នោតត្រឹមត្រូវ និងធ្វើឲ្យប្រជាធិបតេយ្យដំណើរការនៅប្រទេសកេនយ៉ា៕