ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ក្រុងKabul បាន​សម្លាប់​មនុស្ស​៤នាក់​នៅ​ក្នុង​ក្បួន​រថយន្ត​យោធា


ប៉ូលិស​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​ក្បែរ​កន្លែង​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ក្បួន​រថយន្ត​ក្នុង​ខេត្ត Kandahar ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧។
ប៉ូលិស​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​ក្បែរ​កន្លែង​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ក្បួន​រថយន្ត​ក្នុង​ខេត្ត Kandahar ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧។

អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់៤នាក់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​លើ​ក្បួន​រថយន្ត​មួយ​របស់​ពួក​ទាហាន​បរទេស​នៅ​ចន្លោះ​ក្រុង Kabul និង​មូលដ្ឋាន​អាមេរិកាំង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ។

សេចក្តី​រាយការណ៍​ដំបូងៗ​បាន​និយាយ​ថា​ជនស៊ីវិល​អាហ្វហ្គានីស្ថាន​បី​នាក់​បានស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ ហើយ​ពួក​មន្ត្រី​ស.រ.អា.​បាន​ប្រកាស​នៅ​ពេល​បន្ទាប់​ថា ទាហាន​ម្នាក់​នៃ​បេសកកម្ម Resolute Support របស់​អង្គការ​អូតង់​ស្ថិត​នៅក្នុង​ចំណោម​ពួក​ជន​បាត់បង់​ជីវិត។ មនុស្ស​ជាង​១២នាក់​ ទាំង​ស៊ីវិល ទាំង​ទាហាន​បាន​ត្រូវ​របួស។​

ពួក​តាលីបង់​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា​អ្នក​បំផ្ទុះ​គ្រាប់បែក​នោះ​ជា​បុរស​ម្នាក់​របស់​ពួក​វា។​ ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​មាន​ឡើង​ក្រោយ​ការ​វាយ​ប្រហារ​មួយ​ដោយ​ពួកតាលីបង់​នៅ​ក្នុង​ខេត្ត Kandahar នាផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​បាន​បណ្តាល​ឱ្យ​ទាហាន​អាមេរិកាំង​យ៉ាង​ហោចណាស់​ពីរ​នាក់​ស្លាប់។​ ពួក​បះបោរ​បាន​និយាយ​អះអាង​ថា​ចំនួន​មនុស្ស​ស្លាប់​មាន​ច្រើន​ជាង​នេះ។

ក្បួន​រថយន្ត​ដែល​បាន​រង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ដឹក​ទាហាន​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និង​ពួក​ទាហាន​អូតង់​ធ្វើ​ដំណើរ​កាត់ស្រុក​ Qarabagh នៅ​ជិត​វាល​យន្តហោះ​ Bagram ដែល​ជា​កន្លែង​ប្រមូល​ផ្តុំ​ធំ​បំផុតនៃ​កងកម្លាំង​ស.រ.អា.នៅ​ក្នុង​ប្រទេស​នេះ។

សេចក្តី​ថ្លែងការណ៍​យោធា​មួយ​បាន​ចែង​ថា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នេះ​បាន​បំផ្ទុះ​អាវ​កាក់​ដែល​គាត់​ពាក់​មាន​គ្រឿង​ផ្ទុះ​ដើម្បី​ធ្វើ​អត្តឃាត៕

XS
SM
MD
LG