ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយា​ល័យរដ្ឋ​អាជ្ញា​ពិសេសជំទាស់​របាយការណ៍​ថា ​ប្រធានា​ធិបតី​​ប្រាប់​មេធាវី​របស់​លោក​ឲ្យ​ភូតកុហក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មុន​ពេល​លោក​ចាកចេញ​ពី​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃសៅរ៍ទី​១៩ ខែមករា ឆ្នាំ២០១៩។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​មុន​ពេល​លោក​ចាកចេញ​ពី​សេតវិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃសៅរ៍ទី​១៩ ខែមករា ឆ្នាំ២០១៩។

ការិយាល័យ​របស់រដ្ឋ​អាជ្ញា​ពិសេសលោក ​Robert Mueller ​កំពុង​ជំទាស់​ទៅនឹងសេចក្តី​រាយការណ៍​របស់​ព័ត៌មាន​មួយដែល​បាន​និយាយថា ​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​បញ្ជា​ឲ្យ​មេធាវី​របស់​លោក​កុហក​សភា។

បណ្តាញ​ព័ត៌មានBuzzFeed News ​បាន​ដក​ស្រង់​ប្រភព​មន្រ្តី​ពង្រឹង​ច្បាប់​សហ​ព័ន្ធ​២​ដែល​មិន​ប្រាប់​ឈ្មោះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នោះ​ថា ​ប្រធានា​ធិបតី​ត្រាំ ​បាន​បញ្ជា​លោក​ Michael Cohen ​អតីត​មេធាវី​របស់​លោក​ឲ្យ​កុហក​សភាអំពី​ការ​ខិតខំស្ថាបនា​អាគារ Trump Tower ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​លោកPeter Carr ​អ្នក​នាំ​ពាក្យការិយាល័យ​របស់រដ្ឋ​អាជ្ញា​ពិសេស​និយាយ​កាល​ពី​ថ្ងៃ​សុក្រថា «ការពណ៌នា​របស់​បណ្តាញ​ព័ត៌​មានBuzzFeed ពីសេចក្តី​ថ្លែងការណ៍​ជាក់លាក់​មួយ​ទៅ​កាន់​ការិ​យា​ល័យ​របស់​ការិយាល័យ​របស់រដ្ឋ​អាជ្ញា​ពិសេស ​ហើយ​នឹង​លក្ខណៈ​នៃ​ឯកសារ​និង​ការ​ផ្តល់​កសិណ​សាក្សី​ដែល​ការិយា ល័យ​របស់រដ្ឋ​អាជ្ញា​ពិសេស​បាន​ទទួល ​ចំពោះ​ការ​ផ្តល់​កសិណសាក្សី​នៅ​សភា​របស់​លោក Michael Cohenមិនមែន​ជា​ការពិត។

​អត្ថាធិប្បាយ​ទាំង​នោះ​ជា​សេចក្តី​ថ្លែងការណ៍​កម្រ​មួយ​ដោយការិយាល័យ​របស់​រដ្ឋ​អាជ្ញា​ពិសេស​ដែល​ជំទាស់​នឹង​សេចក្តី​រាយការណ៍​របស់​ព័ត៌មាន​នោះ។

ភ្លាមៗ​បន្ទាប់​ពី​ការ​ថ្លែង​របស់​ការិយាល័យ​របស់រដ្ឋ​អាជ្ញា​ពិសេស​របស់​លោកMueller មក លោក Ben Smith ​នាយក​បណ្ណាធិការ​នៃបណ្តាញ​ព័ត៌មានBuzzFeed News បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា លោក​គាំទ្រ​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​លោក​ហើយ​ជំរុញ​ឲ្យ​ការិយាល័យ​របស់រដ្ឋ​អាជ្ញា​ពិសេស​ធ្វើ​ការ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​អ្វី​ដែល​លោក​បាន​ជំទាស់។

សេចក្តី​រាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន ​BuzzFeed News ​បាន​បណ្តាលឲ្យ ប្រធាន​គណៈកម្មាធិការ​២របស់​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​និយាយ​ថា ​ពួក​អស់​លោក ​នឹង​ស៊ើបអង្កេត​បញ្ហា​នេះ៕


XS
SM
MD
LG