ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ចេញ​បទបញ្ជា​កំណត់​ទីតាំង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅក្នុង​ព្រលានយន្ត​ហោះ​ហុងកុង


ប៉ូលិសបង្រ្កាបបាតុកម្មចាប់បាតុករម្នាក់នៅព្រលានយន្តហោះនៅកោះហុងកុង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។
ប៉ូលិសបង្រ្កាបបាតុកម្មចាប់បាតុករម្នាក់នៅព្រលានយន្តហោះនៅកោះហុងកុង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

បទបញ្ជា​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​នៅ​ទីតាំង​ដែល​ត្រូវ​បាន​កំណត់ ​និង​មាន​បំណង​បង្ក្រាប​កំហឹង​របស់​ហ្វូងបាតុករ​ ដែលបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​អាកាសចរណ៍​នានា​បញ្ជូន​បុគ្គលិក​របស់​ពួកគេ​ស្ទើរ​តែទាំងអស់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ និង​បាន​លុបចោល​ជើងហោះហើរ​ស្ទើរ​តែ​ទាំងអស់។

អាជ្ញាធរ​ព្រលាន​យន្ត​ហោះ​ទីក្រុងហុងកុង​បាន​ប្រកាស​នៅថ្ងៃពុធ​នេះ​ថា ​ចៅក្រម​បាន​ចេញ​បទបញ្ជា​បណ្តោះអាសន្ន​កំណត់​ទីតាំង​ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​បាន​បង្ក​ឲ្យ​បិទ​ព្រលានយន្ត​ហោះ​ដែល​មាន​ជើងហោះហើរ​ច្រើនបំផុត​នៅក្នុង​ពិភពលោក​រយៈពេល​ពីរថ្ងៃ​មក​នេះ​ និង​បាន​បណ្តាល​ឲ្យ​មាន​ការប៉ះទង្គិច​គ្នារវាង​ក្រុមបាតុករ​និង​ប៉ូលិស​ប្រឆាំង​កុបកម្ម។

បទបញ្ជា​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​នៅ​ទីតាំង​ដែល​ត្រូវ​បាន​កំណត់ ​និង​មាន​បំណង​បង្ក្រាប​កំហឹង​របស់​ហ្វូងបាតុករ​ ដែលបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​អាកាសចរណ៍​នានា​បញ្ជូន​បុគ្គលិក​របស់​ពួកគេ​ស្ទើរ​តែទាំងអស់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ និង​បាន​លុបចោល​ជើងហោះហើរ​ស្ទើរ​តែ​ទាំងអស់។

ការសម្រេច​នេះ​បាន​ធ្វើ​ឲ្យ​ព្រលាន​យន្តហោះ​ក្លាយ​ជា​ទីតាំង​បោះជំរំ​ ដោយ​អ្នក​ដំណើរ​ដែល​ជាប់​នៅក្នុង​ព្រលានយន្តហោះ​នេះ​មាន​ភាពស្រពេចស្រពិល​ ដោយ​មិន​ដឹង​ថាតើ​ពួកគេ​ត្រូវ​ចាំ​ដល់​ពេលណា​ដើម្បី​ចេញ​ដំណើរ​បាន​ មិន​អាច​ទិញម្ហូប​អាហារ​បាន និង​គ្មាន​កន្លែង​ដែល​ពួកគេ​អាច​សម្រាក​បាន។

ការ​ធ្វើដំណើរ​មក​ដល់​ការចេញ​ដំណើរ​របស់​ជើងហោះហើរ​នានា​ដែល​ឆ្លងកាត់​តាម​ព្រលាន​យន្ត​ហោះហុងកុង​ភាគច្រើន​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើងវិញ​ហើយ​នៅ​ថ្ងៃពុធ​នេះ​ ប៉ុន្តែ​នៅ​មាន​ជើងហោះហើរ​មួយចំនួន​តូច​នៅ​លុបចោល​នៅ​ឡើយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅក្នុង​គេហទំព័រ​របស់​ព្រលាន​យន្តហោះ។

បទបញ្ជា​របស់​ចៅក្រម​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ បន្ទាប់​ពី​ក្រុមបាតុករ​បាន​យក​រទេះ​រុញ​ដាក់​ឥវ៉ាន់​ធ្វើ​ជា​របាំង​បិទផ្លូវ​ឆ្លង​កាត់​នៅក្នុង​ព្រលាន​យន្តហោះ​កាល​ពី​យប់​ថ្ងៃអង្គារ។ ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​ព្យាយាម​រើ​របាំង​ចេញ​ ខណៈ​ក្រុម​បាតុករ​ឈ្លោះ​ប្រកែក​ជាមួយ​នឹង​ក្រុម​មន្រ្តី​ដែល​ព្យាយាម​បំបែក​ហ្វូងមនុស្ស។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស៥នាក់​ដោយ​ចោទប្រកាន់​ពួកគេ​ថា​ ធ្វើការជួបជុំ​ខុសច្បាប់​ ធ្វើ​ការវាយលុក​ដោយ​មាន​អាវុធ​ បំពាន​លើ​មន្រ្តីប៉ូលិស​ និង​បាន​រំលោភ​សន្តិភាព។ មន្រ្តី​ប៉ូលិស​ពីរនាក់​បាន​រងរបួស៕

XS
SM
MD
LG