ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុម​សេរីភាព​សារព័ត៌មាន​ថា ការ​ធ្វើ​ឃាត​អ្នក​សារព័ត៌មាន​កើន​ឡើង​ទ្វេ​ដង​ក្នុង​ឆ្នាំ​២០២០


រូបឯកសារ៖ អ្នក​កាសែត​ម្នាក់​កំពុង​ថត​យក​ទិដ្ឋភាព​អគារ​រលំ​មួយ នៅ​សង្កាត់ Barzeh ប្រទេស​ស៊ីរី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

របាយកាណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយ​សារ​តែ​ការ​ប្រកប​ការងារ​របស់​ពួក​គេ​ បាន​កើន​ឡើងទ្វេ​ដង​នៅ​ក្នុង​ឆ្នាំ ២០២០ ស្រប​ពេលក្រុម​ជន​អន្ធពាល និង​ក្រុម​យោធា​ព្យាយាម​បញ្ឈប់​ការ​រាយការណ៍​របស់​ពួក​គេ តាម​រយ:ការ​ប្រើ​ប្រាស់​ហិង្សា។

យ៉ាង​ហោច​ណាស់មាន​អ្នក​កាសែត ៣០​ នាក់បាន​ស្លាប់​នៅ​ចន្លោះ​ថ្ងៃ​ទី០១ ខែ​មករា និង​ថ្ងៃទី ១៥ ខែធ្នូ ដែល ២១​ នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ​ត្រូវ​បាន​គេ​ធ្វើ​ឃាត ដែល​នេះ​ជា​ចំនួន​កើន​ឡើង​ទ្វេដង​បើ​ប្រៀបធៀប​នឹងឆ្នាំ២០១៩ ដែល​មាន​តែ​ ១០ នាក់​ប៉ុណ្ណោះ។ ក្រៅ​ពី​ការ​ធ្វើ​ឃាត​ អ្នក​កាសែត​ផ្សេងៗ​ទៀត​ត្រូវ​បាន​ស្លាប់ក្នុង​ការអំឡុង​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ ឬ​ក្នុង​ពេល​ចុះ​យក​ព័ត៌មាន។ នេះ​បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ដោយ​អង្គការ គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន ហៅ​កាត់​ថា CPJ

ប្រទេស​ម៉ិកសិកមាន​អត្រា​ស្លាប់​របស់​អ្នក​កាសែត​ច្រើន​ជាង​គេ​បំផុត​ តាម​ពី​ក្រោយ​យ៉ាង​ប្រកៀក ដោយ​ប្រទេស​ស៊ីរី អាហ្វហ្គានីស្ថាន និង​ហ្វីលីពិន។ ចំនួន​នៃ​ការ​ស្លាប់​របស់​អ្នក​កាសែត​នេះ មិន​រាប់​បញ្ចូល​ការធ្វើ​ឃាត​លើអ្នក​កាសែត​ដ៏​លេច​ធ្លោ​មួយ​រូប​របស់​អាហ្វហ្គានីស្ថានកាល​ពី​ថ្ងៃ​ច័ន្ទ នៅ​ភាគ​ខាង​កើត​ខេត្ត Ghazni ទេ។

លោក Rahmatullah Nikzad​ ដែល​ជា​មេដឹកនាំ​សហជីព​សារព័ត៌មាន​ក្នុង​ស្រុក​មួយរូប គឺ​ជា​អ្នក​កាសែត​ទី៥ ហើយ​ ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​រយ:ពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ។​ ការ​វាយប្រហារ​ ក៏​បាន​ផ្ដាច់​ជីវិតលោក Elyas Dayee អ្នក​កាសែត​របស់​វិទ្យុ​អឺរ៉ុបសេរី និង​វិទ្យុ​សេរីភាព RFERL ​ផ្នែក​ភាសា​អាហ្វហ្គានីស្ថាន​ផង​ដែរ។​

អង្គការ​ CPJ បាន​រក​ឃើញ​ថា ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន ក្រុម​ឧក្រិដ្ឋជន និងក្រុម​យោធា នៅ​ក្នុង​ប្រទេស​មាន​របប​ប្រជាធិប​តេយ្យ​ តែ​ប្រកប​ដោយ​អំពើ​ហិង្សា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​កើន​ឡើង​ទ្វេដង​នៃ​ការ​ធ្វើ​ឃាត​អ្នក​កាសែត​ក្នុង​ឆ្នាំ​២០២០​នេះ៕

XS
SM
MD
LG