ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​ហ្ស៊កដានី​ប្តេជ្ញា​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​​ក្រោយពី​ការ​សម្លាប់​អ្នក​បើក​យន្តហោះ


ផ្ទាំង​រូបថត​អ្នក​បើកយន្តហោះ​យោធា​លោក​ Muath al-Kaseasbeh នៅ​ក្រុង​ Amman ប្រទេស​ហ្ស៊កដានី​។ ព្រះ​មហាក្សត្រ​ហ្ស៊កដានី​ប្តេជ្ញា​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ ក្រោយពី​​ការ​សម្លាប់​អ្នក​បើក​យន្តហោះរូប​នេះ​។
ផ្ទាំង​រូបថត​អ្នក​បើកយន្តហោះ​យោធា​លោក​ Muath al-Kaseasbeh នៅ​ក្រុង​ Amman ប្រទេស​ហ្ស៊កដានី​។ ព្រះ​មហាក្សត្រ​ហ្ស៊កដានី​ប្តេជ្ញា​ធ្វើ​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ ក្រោយពី​​ការ​សម្លាប់​អ្នក​បើក​យន្តហោះរូប​នេះ​។

ព្រះ​មហាក្សត្រ​ Abdullah​ នៃ​ប្រទេស​ហ្ស៊កដានី​បាន​សន្យា​ថា ​នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ប្រឆាំង​នឹង​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ (Islamic​ State)​ បន្ទាប់​ពី​ការ​ប្រហារ​ជីវិត​យ៉ាង​ឃោរឃៅ​ដោយ​ក្រុម​នេះទៅលើ​អ្នក​បើក​យន្តហោះហ្ស៊កដានី​ម្នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ពេល​ដែល​យន្តហោះ​របស់​គាត់​បាន​ធ្លាក់​នៅ​ក្នុង​បេសកកម្ម​មួយ​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​នោះ​ នៅ​ក្នុង​ប្រទេសស៊ីរី។​

ការ​ប្រហារ​ជីវិត​អ្នក​បើក​យន្តហោះ​ឈ្មោះ​ Muath​ al-Kaseasbeh​ បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ពី​អន្តរជាតិ​ និង​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ហ្ស៊កដានីប្រហារ​ជីវិត​អ្នក​ទោស​ជាតិអ៊ីរ៉ាក់​ ២​ នាក់​ គឺ​អ្នក​ប៉ង​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មិន​បាន​ជោគជ័យ​ឈ្មោះ​ Sajida​ al-Rishawi​ និងក្រុម​អាល់កៃដា (al-Qaida)​ ឈ្មោះ​ Ziad al-Karbouly។​

ព្រះ​មហាក្សត្រ​ Abdullah​ មាន​បន្ទូល​បញ្ជាក់​ថា​ ហ្ស៊កដានី​នឹង​ធ្វើ​សកម្មភាព ​«ដោយ​ឥត​ស្រាក​ស្រាន្ត» ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​រដ្ឋអ៊ីស្លាម​៕

XS
SM
MD
LG