ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនរាយការណ៍ថា មិនមានមនុស្សស្លាប់ថ្មីដោយសារវីរុសកូរ៉ូណាជាលើកដំបូង ចាប់តាំងពីខែមករា


រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាសដើរទិញឥវ៉ាន់នៅតំបន់ហាងទំនិញមួយក្នុងក្រុងវូហាន ខេត្តហ៊ូបៃ ប្រទេសចិន កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាសដើរទិញឥវ៉ាន់នៅតំបន់ហាងទំនិញមួយក្នុងក្រុងវូហាន ខេត្តហ៊ូបៃ ប្រទេសចិន កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

មន្រ្តីសុខាភិបាលចិនបានរាយការណ៍ថា មិនមានមនុស្សស្លាប់ថ្មីមកពីការផ្ទុះឡើងនូវវីរុសកូរ៉ូណាក្នុងរយៈពេលជាង២៤ម៉ោងនេះជាលើកដំបូងចាប់តាំងពីខែមករាមក។

គណៈកម្មការសុខាភិបាលជាតិចិនបានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួន មានការឆ្លងជំងឺកូវីដ១៩ថ្មីតែ៣២ករណីប៉ុណ្ណោះ ករណីកូវីដ១៩ទាំងអស់នោះមកពីមនុស្សដែលបានវិលត្រឡប់មកពីបរទេស។

ការធ្លាក់ចុះករណីកូវីដ១៩នេះ កើតមានឡើងនៅពេលដែលពួកអាជ្ញាធរនៅក្នុងខេត្តហ៊ូបេភាគកណ្តាលប្រទេសចិនកំពុងធ្វើផែនការបន្ធូរបន្ថយការតម្រូវឲ្យដាក់មនុស្សនៅដាច់ពីគេនៅក្នុងទីក្រុងវូហាន ជាទីកន្លែងដែលមេរោគកូរ៉ាណាថ្មី បានត្រូវគេរកឃើញមុនដំបូងកាលពីចុងឆ្នាំទៅ។

ចិនបានកត់ត្រាមានការឆ្លងមេរោគកូរ៉ូណាជាង៨ម៉ឺនករណីក្នុងអំឡុងនៃការរាលដាលជាសាកលនៃមេរោគកូរ៉ូណា រួមមានមនុស្សស្លាប់ទាំងអស់ចំនួន៣ពាន់៣រយ៣១នាក់។គណៈកម្មការសុខាភិបាលជាតិរបស់ចិននិយាយថា អ្នកជំងឹ១ពាន់៣៣នាក់ដែលមិនបង្ហាញរោគសញ្ញាមេរោគកូរ៉ូណា ក៏ប៉ុន្តែអាចឆ្លងទៅមនុស្សផ្សេងទៀតកំពុងស្ថិតនៅកន្លែងដាច់ដោយឡែក រួមមានអ្នកជំងឺ១៨នាក់នៅក្នុងខេត្តហ៊ូបេផង៕

XS
SM
MD
LG