ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អាមេរិក Johnson & Johnson​ ផ្អាក​ការ​សាក​ល្បង​វ៉ាក់សាំង​កូវីដ​១៩​ ក្រោយ​​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​​ធ្លាក់​ខ្លួន​ឈឺ


រូបឯកសារ៖ វ៉ាក់សាំង​ដែល​គេ​ធ្វើ​តេស្ត​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​រោងចក្រ​ផលិត​វ៉ាក់សាំង​របស់​ចិន​ ក្នុង​ទីក្រុង​ប៉េកាំង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ វ៉ាក់សាំង​ដែល​គេ​ធ្វើ​តេស្ត​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​រោងចក្រ​ផលិត​វ៉ាក់សាំង​របស់​ចិន​ ក្នុង​ទីក្រុង​ប៉េកាំង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏ធំ​របស់​អាមេរិក Johnson & Johnson​ បាន​ផ្អាក​កម្មវិធីសាក​ល្បង​វ៉ាក់សាំងការពារ​ជំងឺ​កូវីដ​១៩ ក្នុង​ដំណាក់កាល​ចុង​ក្រោយរបស់​ខ្លួន​ បន្ទាប់​ពី​អ្នក​ទទួល​វ៉ាក់សាំង​ម្នាក់ ធ្លាក់ខ្លួន​ឈឺ​ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់។​

ការ​ផ្អាក​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដំបូងកាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​គេហទំព័រ​ព័ត៌មាន​សុខភាពStat​ ដែល​ទទួល​បាន​ឯកសារ​មួយ​ ដែលក្រុមហ៊ុន​ផលិត​ឱសថ​នេះ បាន​ផ្ញើ​ទៅ​ឲ្យ​អ្នក​ស្រាវជ្រាវ​នៅ​ក្រៅ​ក្រុមហ៊ុន​នោះ។​

ក្រុមហ៊ុន​ ​Johnson & Johnson ទើប​បាន​ចាប់​ផ្តើម​សាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ ក្នុង​ទ្រង់​ទ្រាយ​ធំសម្រាប់​វ៉ាក់សាំង​សាកល្បង​ដែល​ចាក់​តែ​មួយ​លើក​របស់​ខ្លួន។​ ការ​សាក​ល្បង​នេះ​ ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​ទទួល​វ៉ាក់​សាំង​ចំនួន​៦ម៉ឺន​នាក់​ ក្នុង​ទីតាំង​២០០​កន្លែង​ផ្សេងៗ​គ្នា​ ក្នុង​សហរដ្ឋ​អាមេរិក និង​ក្រៅ​ប្រទេស​ ដែល​ក្នុង​នោះ​មានប្រទេស​អាហ្សង់ទីន​ ប្រេស៊ីល​ ឈីលី ម៉ិកស៊ិក​ និង​ប្រទេស​អាហ្រ្វិក​ខាង​ត្បូងផង​ដែរ។​

ក្រុមហ៊ុន​ផលិត​ឱសថ​នេះ​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ​អ្វីដែលខ្លួន​ហៅ​ថា​ជា​«ព្រឹត្តិការណ៍​មិន​ល្អ» ដូច​ជា​ការ​ធ្លាក់​ខ្លួន​ឈឺ​ និង​ហេតុការណ៍​ផ្សេងៗ​នោះ ត្រូវ​គេ​រំពឹង​ទុក​ជាមុន​ ថាអាច​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​សាក​ល្បង​ ជា​ពិសេសក្នុង​ពេលដែល​មាន​អ្នក​ចូលរួម​ទទួល​វ៉ាក់សាំង​សាក​ល្បង​ ក្នុង​ចំនួន​ដ៏​ច្រើន​នោះ។ ​

ដោយ​សារ​វ៉ាក់សាំង​របស់​ Johnson & Johnson​ នេះ​តម្រូវ​ឲ្យ​ចាក់​តែ​មួយ​ដូស​នោះ វា​មានប្រៀប​លើវ៉ាក់សាំងសាកល្បង​កូវីដ១៩​ ចំនួន​បី​ផ្សេង​ទៀត​ ដែល​តម្រូវ​ឲ្យ​មាន​ការចាក់​សាក​ល្បងចំនួន​២​ដង​នោះ។​ ប្រភេទ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​តែ​ម្តង​នេះ​ មិន​ចាំ​បាច់​រក្សា​ទុកក្នុង​សីតុណ្ហភាព​ត្រជាក់​កក​នោះ​ទេ​ ហើយ​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការប្រើប្រាស់ ក្នុង​យុទ្ធនាការចាក់​វ៉ាក់សាំង​សម្រាប់​មហាជន៕

XS
SM
MD
LG