ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Johnson រឹងទទឹង​ បន្ទាប់ពីសភា​អង់គ្លេសបោះឆ្នោត​​បង្ខំ​ឱ្យ​មានការ​ពន្យារ​ពេល Brexit


នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថ្លែងនៅសភាអង់គ្លេស បន្ទាប់ពីសភា​អង់គ្លេសបោះឆ្នោត​​បង្ខំ​ឱ្យ​មានការ​ពន្យារ​ពេល Brexit កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថ្លែងនៅសភាអង់គ្លេស បន្ទាប់ពីសភា​អង់គ្លេសបោះឆ្នោត​​បង្ខំ​ឱ្យ​មានការ​ពន្យារ​ពេល Brexit កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

សភា​អង់គ្លេស​បានបោះឆ្នោត ៣២២សំឡេង​ទល់​នឹង ៣០៦សំឡេង​គាំទ្រ​វិសោធនកម្ម​មាន ២៦ពាក្យបានធ្វើឱ្យលោក​នាយក​រដ្ឋមន្ត្រី​​ Johnson មាន​កាតព្វកិច្ចត្រូវ​សុំសហភាព​អឺរ៉ុប​ឱ្យមានការ​ពន្យា​ពេលរហូត​ដល់ដំណាច់​ខែ​មករា​ឆ្នាំ២០២០។

លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Boris Johnson ដែល​រឹងទទឹង​បាននិយាយ​ថា​ លោក​នឹងមិន​ធ្វើការ​ចរចា​ឱ្យមាន​ការពន្យា​ពេល​ថែមទៀត​ដល់​ការចាកចេញរបស់​ចក្រភពអង់គ្លេស​ពី​សហភាពអឺរ៉ុប​ទេ​ នៅ​ក្រោយ​ចាញ់​ឆ្នោត​ក្នុង​សភាកាលពីថ្ងៃ​សៅរ៍ដែល​មានន័យថា​ លោកមានកាតព្វកិច្ច​សុំ​ការពន្យាពេល។

ចំណាត់​ការ​នេះដោយសភាអង់គ្លេសនៅ​ថ្ងៃមួយ​ដែលលោក​ Johnson ហៅ​ថា​ជា​ពេល​វេលាមួយដែលនឹង​មានការ​ជូបប្រទះផល​វិបាក​នៃ​កំហុស​មួយ​កាលពី​ពេលមុនសម្រាប់ Brexit បង្កើនឱកាស​ថា​ ការ​ចាកចេញ​នេះ​នឹង​ត្រូវ​ពន្យា​ពេលលើកទៅថ្ងៃ​ក្រោយ។​ការណ៍​នេះនឹង​បង្កើនឱកាស​សម្រាប់ពួកអ្នកប្រឆាំង​នឹង​ Brexit ធ្វើឱ្យរសាយ​ចិត្ត​ដល់ការ​ចាក​ចេញ​របស់​ចក្រភព​អង់គ្លេស។

សភា​អង់គ្លេស​បានបោះឆ្នោត ៣២២សំឡេង​ទល់​នឹង ៣០៦សំឡេង​គាំទ្រ​វិសោធនកម្ម​មាន ២៦ពាក្យបានធ្វើឱ្យលោក​នាយក​រដ្ឋមន្ត្រី Johnson មាន​កាតព្វកិច្ចត្រូវ​សុំសហភាព​អឺរ៉ុប​ឱ្យមានការ​ពន្យា​ពេលរហូត​ដល់ដំណាច់​ខែ​មករា​ឆ្នាំ២០២០។

លោក Johnson បាន​និយាយ​ប្រាប់សភាថា «ខ្ញុំ​នឹងមិនធ្វើការចរចាអំពី​ការពន្យា​ពេលជា​មួយ​សហភាពអឺរ៉ុបទេ ហើយ​ច្បាប់​ក៏មិនបង្ខំខ្ញុំឱ្យ​ធ្វើ​ដូច្នេះ​ដែរ។ ខ្ញុំនឹង​និយាយ​ប្រាប់ពួកមិត្តភក្តិនិង​ពួកសហសេវិក​យើងនៅ​ក្នុង​សហភាព​អឺរ៉ុប​ដូច​អ្វី​ដែលខ្ញុំបាននិយាយ​ប្រាប់មនុស្ស​គ្រប់គ្នា​កាលពី​៨៨ថ្ងៃ​មុននេះថា​ ខ្ញុំ​បម្រើការ​ជា​នាយក​រដ្ឋមន្ត្រី ថាការ​ពន្យាពេលថែម​ទៀត​ជា​ការណ៍​អាក្រក់សម្រាប់ប្រទេស​នេះ អាក្រក់​សម្រាប់សហភាព​អឺរ៉ុបនិង​អាក្រក់សម្រាប់លទ្ធិ​ប្រជាធិបតេយ្យផងដែរ»។

មានមនុស្ស​រាប់សែននាក់ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​នៅ​ជិតសភាអង់គ្លេសទាមទារ​ឱ្យមានការ​បោះឆ្នោតប្រជាមតិមួយ​លើកទៀត​អំពីសមាជិកភាព​របស់អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប។

គណៈកម្មការ​អឺរ៉ុប​បាននិយាយ​ថា​ នៅពេលនេះ​អង់គ្លេស​ត្រូវតែប្រាប់មេដឹកនាំប្រតិបត្តិនៃសហភាពអឺរ៉ុបអំពីវិធានការ​បន្ទាប់​របស់​ខ្លួន។

ប្រភពការទូតបារាំងម្នាក់បាន​និយាយថា ​ការពន្យា​ពេលមួយ​លើកទៀតមិន​ឋិត​ក្នុងផលប្រយោជន៍​នរណា​ម្នាក់ទេ ក៏​ប៉ុន្តែ​សហភាព​អឺរ៉ុប​នឹង​មានការ​រារែក​ក្នុង​ការជំរុញ​ចក្រភពអង់គ្លេស​ឆ្ពោះទៅកាន់ការ​ចាកចេញដោយ​គ្មានរបៀបរៀបរយដោយ​ប្រកែក​មិន​ឱ្យមានការ​ពន្យាពេល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG