លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលកំពុងចាត់វិធានការខាងការទូតប្រឆាំងនឹងប្រទេសនានាដែលជាសហអ្នកគាំទ្រសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងការស្ថាបនាការតាំងទីលំនៅរបស់អម្បូរជនជាតិយូដានៅក្នុងតំបន់ West Bank និងទីក្រុង East Jerusalem ដែលជនជាតិប៉ាឡេស្ទីនចង់ធ្វើជារដ្ឋធានីសម្រាប់រដ្ឋនៅពេលអនាគត។
នៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu បានបញ្ជាឲ្យអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសនូវែលសេឡង់និងប្រទេសសេណេហ្គាល់ឲ្យវិលត្រឡប់មកកាន់ប្រទេសវិញដើម្បីពិភាក្សា។
ការបោះឆ្នោតកាលពីថ្ងៃសុក្របានគ្រោងធ្វើឡើងទៅតាមសំណើរបស់ប្រទេស២និងប្រទេសវ៉េណេស៊ុយអេឡានិងម៉ាឡេស៊ី។ប្រទេសអេហ្ស៊ីបបានស្នើសេចក្តីសម្រេច ចិត្តនេះមុនគេ ក៏ប៉ុន្តែ បានដកសំណើរបស់ខ្លួនវិញកាលពីថ្ងៃព្រហស្បត៍បន្ទាប់ពីការហៅទូរស័ព្ទរវាងលោក Abdel Fattah el-Sissi ប្រធានាធិបតីនៃប្រទេសអេហ្ស៊ីបនិងប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។
ការរកាំចិត្តនៅក្នុងរដ្ឋបាលរបស់លោកអូបាម៉ាបានបន្តមានឡើងលើការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលបានផ្ទុះឡើងកាលពីថ្ងៃសុក្រ នៅពេលដែលសហរដ្ឋអាមេ រិកបានចាត់វិធានការមិនធ្លាប់មានកាលពីពេលមុនដែលអនុញ្ញាតឲ្យសេចក្តីសម្រេច ចិត្តនោះបានអនុម័តនៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
លោក Ben Rhode ទីប្រឹក្សាសន្តិសុខជាតិរងរបស់សេតវិមាន បានប្រាប់ពួកអ្នកយកព័ត៌មានថា «យើងមិនអាចបោះឆ្នោតវ៉េតូប្រឆាំងនឹងសេចក្តីសម្រេចចិត្តនេះទេ»។
លោក Rhode បានមានប្រសាសន៍ថា ថ្វីបើសហរដ្ឋអាមេរិកគាំទ្រម្តងហើយម្តងទៀតដល់ប្រទេសអ៊ីស្រាអែល រដ្ឋាភិបាលអ៊ីស្រាអែលបានមិនអើពើម្តងហើយ ម្តងទៀតដល់ការព្រួយកង្វល់អំពីការតាំងទីលំនៅកាន់តែខ្លាំងឡើងនៅក្នុងដែនដីប៉ាឡេស្ទីនដែលខ្លួនបានត្រួតត្រាចាប់តាំងពីឆ្នាំ១៩៦៧មក៕