ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងឆ្មាំ​​ឆ្នេរសមុទ្រ​​​ជប៉ុន​បន្ត​ស្វែង​រក​​​​​ឧទ្ធម្ភាគចក្រ​​យោធា


កងឆ្មាំ​​ឆ្នេរសមុទ្រ​​​ជប៉ុន​​បន្ត​​​កិច្ច​ប្រតិបត្តិការ​​ស្វែង​រក​និង​​​ជួយ​សង្គ្រោះ​​​​​​ឧទ្ធម្ភាគចក្រ​​យោធា​មួយគ្រឿង​ដែល​បាន​បាត់ពី​រ៉ាដា​​កាលពី​ថ្ងៃព្រហស្បតិ៍​ក្នុង​​ជិត​ប្រជុំ​កោះ​ Miyakojima
កងឆ្មាំ​​ឆ្នេរសមុទ្រ​​​ជប៉ុន​​បន្ត​​​កិច្ច​ប្រតិបត្តិការ​​ស្វែង​រក​និង​​​ជួយ​សង្គ្រោះ​​​​​​ឧទ្ធម្ភាគចក្រ​​យោធា​មួយគ្រឿង​ដែល​បាន​បាត់ពី​រ៉ាដា​​កាលពី​ថ្ងៃព្រហស្បតិ៍​ក្នុង​​ជិត​ប្រជុំ​កោះ​ Miyakojima

នៅ​ថ្ងៃសុក្រ​នេះ កងឆ្មាំឆ្នេរសមុទ្រ​ជប៉ុនបន្ត​កិច្ច​ប្រតិបត្តិការស្វែង​រក​និង​ជួយ​សង្គ្រោះឧទ្ធម្ភាគចក្រយោធា​មួយគ្រឿង​ដែល​បាន​បាត់ពី​រ៉ាដាកាលពី​ថ្ងៃព្រហស្បតិ៍​ក្នុងជិត​ប្រជុំ​កោះ​នា​ប៉ែក​និរតីប្រទេសនៅ​ជិត​កោះ​តៃវ៉ាន់។

បើ​តាមទីភ្នាក់ងារ​សារព័ត៌មាន Associated Press ថា​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក​ Yasukazu Hamada ដែល​បានទប់ទឹកភ្នែក បាននិយាយថា​ពួក​អាកាសយានិក​បាត់ ខ្លួន​មិន​ត្រូវបាន​រក​ឃើញទេ។

លោក Yasunori Morishita ប្រធាន​កង​កម្លាំង​ស្វ័យការពារ​នៅលើ​ដី​នៃប្រទេស​ជប៉ុន​ បាននិយាយនៅក្នុង​សន្និសីទ​កាសែត​មួយកាលពី​ថ្ងៃព្រហស្បតិ៍​ថា​គេ​ជឿ​ថាឧទ្ធម្ភាគ ចក្រ​ធុន Black Hawk បាន​ធ្លាក់ក្នុង​សមុទ្រ​ក្រោយ​ពី​វត្ថុ​ដែល​ហាក់​ដូច​ជាបំណែក​យន្ត ហោះត្រូវ​បានឃើញក្នុងតំបន់នោះ។

ពួក​មន្ត្រី​កង​កម្លាំង​ស្វ័យការពារ​នៅលើ​ដី​នៃ​ប្រទេសជប៉ុន GSDF និយាយថា​មាន​មនុស្ស​១០នាក់​ឋិតក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ដែលធ្វើ​ការ​ឃ្លាំ​មើលនៅ​ជិតកោះ Miyakojima ឋិត​នៅ​ចម្ងាយ​ប្រមាណ៤០០គ.ម.ខាង​កើត​កោះ​តៃវ៉ាន់។ ឧទ្ធម្ភាគចក្រ​នេះ​បានបាត់ពី​រ៉ាដា​នៅម៉ោង៤និង​៣៣នាទី​រសៀល​ ម៉ោងក្នុង​ស្រុក​កាលពី​ថ្ងៃព្រហស្បតិ៍ម្សិលមិញ​ហើយ​មិនបាន​ឆ្លើយ​តប​នឹងការទាក់ទងតាម​វិទ្យុទេ។

កងនាវា​នៃ​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​ជប៉ុនត្រូវបានបញ្ជូន​ទៅ​កាន់តំបន់​នោះ ហើយកងកម្លាំង GSDF ក៏​បានចូលរួមក្នុង​ការស្វែង​រក​នេះដែរ។ មន្ត្រីម្នាក់​ខាង​ការពារ​ជាតិ​ស.រ.អ.បាន​និយាយប្រាប់​វីអូអេថា​កង​យោធា​ស.រ.អ.បាន​ស្នើសុំ​ចូល​រួមក្នុង​កិច្ចប្រតិបត្តិការស្វែង​រក​និងជួយ​សង្គ្រោះ​ដែរ។

ក្រុមមន្ត្រី​បានថ្លែង​ថាឧទ្ធម្ភាគចក្រនេះបាន​ហោះចេញពីកោះ Miyakojima មុន​ម៉ោង៤ រសៀលហើយមានកំណត់​វិល​មក​កាន់កោះនេះវិញ​ក្រោយ​ម៉ោង៥​ល្ងាច។

កាសែត Japan Times ដែល​ដកស្រង់​សម្តី​ក្រសួង​ការពារជាតិ​រាយការណ៍​ថា​ឧទ្ធម្ភាគ ចក្រ​នេះមានមូលដ្ឋាន​នៅ​បន្ទាយ Takayubaru នៃកងកម្លាំង GSDF ក្នុង​ស្រុក Kumamoto ហើយ​ថាអ្នកបើកយន្តហោះពីរ​នាក់ អ្នកជួសជុលម៉ាស៊ីនពីរ​នាក់និងអាកាសយានិក៦នាក់ ដែល​សុទ្ធ​តែ​ជា​សមាជិកកងកម្លាំង​ស្វ័យការពារ​បាន​ជិះក្នុង​ឧទ្ធម្ភាគចក្រនេះ។

AP បាន​រាយការណ៍​ថាឧទ្ធម្ភាគចក្រនេះមានការ​ត្រួតពិនិត្យអំពីសុវត្ថិភាពជា​អលជ្ជី​កាលពី​ចុងខែមីនា។

នាយករដ្ឋមន្ត្រីជប៉ុន​លោក Fumio Kishida បាននិយាយប្រាប់​ពួក​អ្នកកាសែតក្នុង​ក្រុង​តូក្យូ​ថា​រដ្ឋាភិបាលផ្តល់អាទិភាពដល់ជីវិត​មនុស្ស​និង​កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះហើយ​ថាក្រសួង​ការពារ​ជាតិធ្វើ​តាមអាទិភាព​ទាំង​នេះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារព័ត៌មានAPនិង Reuters

វីដេអូថ្មីៗបំផុត

XS
SM
MD
LG