ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជប៉ុន​កោះ​ហៅ​ទូត​កូរ៉េខាង​ត្បូង​អំពី​ជម្លោះ​ពលកម្ម​ដោយ​បង្ខំ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២


រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន Taro Kono ជួប​ជាមួយ​​ឯក​អគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង Nam Gwan-pyo នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​បាន​កោះ​ហៅ​លោក​ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ ​ពីព្រោះ​តែ​កូរ៉េខាង​ត្បូង​មិន​បាន​ចូល​ក្នុង​តុលាការ​សម្រប​សម្រួល​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​អំពី​ការ​ធ្វើពលកម្ម​ដោយ​ការ​បង្ខំ​ក្នុង​សម័យ​សង្គ្រាម​លោក​លើកទី២។

កាល​ពី​ឆ្នាំ​ទៅ ​តុលាការ​កូរ៉េខាង​ត្បូង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​ប្រាក់​ជំងឺ​ចិត្ត​ចំពោះ​ការបង្ខំ​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ធ្វើ​ការ​ដោយ​បង្ខំ​ក្នុង​សង្គ្រាមលោក​លើកទី២។

ជប៉ុន​បាន​ផ្តល់​ពេល​វេលា​ដល់​កូរ៉េខាង​ត្បូង​រហូត​ដល់​ពាក់​កណ្តាល​យប់​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សម្រាប់​ការ​សម្រប​សម្រួល​នេះ។

ជម្លោះ​ដ៏យូ​រអង្វែង​បាន​ធ្វើ​ឲ្យ​ជប៉ុន​កាត់​បន្ថយការ​នាំ​ចេញ​ឧបករណ៍​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​របស់​ខ្លួន​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង ​ជា​ចំណាត់​ការ​មួយ​ដែល​អាច​មាន​ផល​ប៉ះ​ពាល់​លើ​ឧស្សាហកម្ម​ទូរស័ព្ទ។

​ទីភ្នាក់​ងារ​ព័ត៌មាន​ Associated Press ​បាន​រាយការណ៍ពី​ជំនួប​នៅ​ថ្ងៃ​សុក្រ​នេះ​រវាង​អ្នក​ការទូត​ប្រទេស​ទាំង​២​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិយាកាស​តានតឹង។ លោក​ Taro Kono ​រដ្ឋ​មន្រ្តីការបរទេស​ជប៉ុន​បាន​ប្រាប់​លោក ​Nam Gwan-pyo ​ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​ថា ​កូរ៉េខាង​ត្បូង​បាន​រំលោភច្បាប់​អន្តរជាតិ​ដោយ​មិន​ចូល​ក្នុង​តុលាការ​សម្រប​សម្រួល​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG