ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជប៉ុន​និយាយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តែ​ដាក់​ឱ្យ​មាន «ការ​គំរាម​កំហែង​ដែល​នឹង​កើត​មាន​ឡើង»


កងកម្លាំង​ការពារ​ខ្លួន​របស់​ជប៉ុន​ហ្វឹកហាត់​នៅ​ក្នុង​ការ​សម​ប្រចាំ​ឆ្នាំ​នៅ​ក្បែរ​ភ្នំ Fuji ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

ប្រទេស​ជប៉ុន​និយាយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តែ​ដាក់​ឱ្យ​មាន «ការ​គំរាមកំហែង​ធ្ងន់ធ្ងរ ​និងដែល​នឹង​កើត​មាន​ឡើង» តទៅ​ទៀតដល់សន្តិសុខ​ជាតិ​របស់​ផង​ខ្លួន ទោះណា​ជា​មានសកម្មភាព​ខាង​ការ​ទូត​ជា​ច្រើន​កាលពី​ពេល​ថ្មីៗ​នេះ​របស់​របប​គ្រប់គ្រង​នេះ​ទៅ​កាន់​ពិភពលោក​ខាង​ក្រៅ​ក៏​ដោយ។

ការ​ស្ទង់ប៉ាន់​មើល​នេះ​ជា​ការ​សន្និដ្ឋាន​របស់​ឯកសារ​ស្តី​ពី​គោលនយោបាយ​ការពារ​ប្រទេស​ប្រចាំ​ឆ្នាំរបស់​ប្រទេស​ជប៉ុន​ដែល​បាន​ត្រូវ​បោះពុម្ពផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។ កង​យោធា​ជប៉ុន​បាន​កត់​សម្គាល់​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ពិសោធន៍​នុយក្លេអ៊ែរ​បី​ដង​ និង​បាន​បាញ់​បង្ហោះ​ពិសោធន៍កាំជ្រួច​មីស៊ីល​ផ្លោង​ជាង​៤០គ្រឿង​ចាប់តាំងពី​ឆ្នាំ២០១៦​មក ហើយ​កាំជ្រួច​មីស៊ីល ខ្លះ​បាន​ហោះ​ពី​លើ​ប្រទេស​ជប៉ុន។​

រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​និយាយ​ថា ពួកគេ​គ្រោង​នឹង​ទិញ​រ៉ាដា​ការពារ​ដែន​អាកាសធុន Aegis Ashore​ ផលិត​ដោយ​ស.រ.អា.​ពីរ​គ្រឿង​ដើម្បី​បង្កើន​កិច្ចការពារ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង។​

រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​និយាយ​ថា​ កង្វល់​របស់​ខ្លួន​គឺថា «គ្មាន​ការ​ផ្លាស់ប្តូរ​ទេ​នៅ​ក្នុង​ការ​ទទួល​ស្គាល់​ជា​មូលដ្ឋាន​របស់​ខ្លួន​អំពី​ការ​គំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង»។

​ឯកសារ​ស្តី​ពី​គោល​នយោបាយ​ការពារ​ប្រទេស​ក៏​បាន​សម្តែង​កង្វល់​ដែរ​អំពី​ការ​បង្កើន​កម្លាំង​យោធា​នៃ​ប្រទេស​ចិន​ដោយ​មាន​រួម​បញ្ចូល​ការ​ពង្រីក​ការ​ទាមទារ​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ផង​ដែរ៕

XS
SM
MD
LG