ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន Mitsubishi សុំ​ទោស​ជា​ផ្លូវ​ការចំពោះការប្រើឈ្លើយសឹក​អាមេរិកក្នុងសង្រ្គាម​លោក​លើក​ទី​២


លោក​ Yukio Okamoto អតីត​អ្នក​ប្រឹក្សា​ពិសេស​ដល់​នាយក​រដ្ឋមន្រ្តី​ និង​លោក​ Hikaru Kimura មន្រ្តី​ប្រតិបត្តិ​ជាន់​ខ្ពស់​ក្រុមហ៊ុន Mitsubishi បាន​សុំ​ទោស​និង​ចាប់​ដៃ​អតីត​ឈ្លើយ​សឹក​សង្រ្គាម​ លោក​ James Murphy កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​
លោក​ Yukio Okamoto អតីត​អ្នក​ប្រឹក្សា​ពិសេស​ដល់​នាយក​រដ្ឋមន្រ្តី​ និង​លោក​ Hikaru Kimura មន្រ្តី​ប្រតិបត្តិ​ជាន់​ខ្ពស់​ក្រុមហ៊ុន Mitsubishi បាន​សុំ​ទោស​និង​ចាប់​ដៃ​អតីត​ឈ្លើយ​សឹក​សង្រ្គាម​ លោក​ James Murphy កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៥។​

ក្រុម​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន Mitsubishi Corporation នៃ​ប្រទេស​ជប៉ុន​បាន​សុំ​អភ័យទោស​ដោយ​ផ្ទាល់​ខ្លួន​ជា​ប្រវត្តិសាស្ត្រ​មួយ​ ចំពោះ​ការ​ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​ពួក​ឈ្លើយ​សឹក​សង្គ្រាម​អាមេរិកាំង​ជាពលករ ដោយ​ត្រូវ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។​

លោក​ Hikaru Kimura មន្រ្តី​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​ក្រុម​ហ៊ុន​នេះ​បាន «សុំ​អភ័យ​ទោស​ដោយ​មាន​ការសោក​ស្តាយ​ខ្លាំង​បំផុត» ដល់​លោក​ James Murphy អតីត​ឈ្លើយ​សឹក​សង្គ្រាម​អាយុ​ ៩៤​ឆ្នាំ​ នៅ​ក្នុង​ពិធី​សាធារណៈមួយ​ នៅ​ក្នុង​សារមន្ទីរ​នៃ​ការ​អត់​ឱនគ្នា​របស់​មជ្ឈមណ្ឌល Simon Wiesenthal ក្នុង​ទីក្រុង​ ​ Los Angeles។​

នៅ​មុន​ពិធី​នេះ​ លោក Kimura និង​អ្នក​គ្រប់​គ្រង​ឯ​ទៀត​ៗ​នៃ​ក្រុម​ហ៊ុន​ Mitsubishi បាន​សុំ​អភ័យ​ទោស​លោក​ Murphy​ ដោយ​ផ្ទាល់​នៅ​ក្នុង​ជំនួប​ឯកជន​មួយ​។​

លោក​ Murphy បាន​និយាយ​ថា ៖ «ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​មាន​កិត្តិគុណ​មួយ​។​ អស់​រយៈ​ពេល​៧០​ឆ្នាំ​មក​ហើយ​ យើង​ចង់​បាន​ការ​សុំ​អភ័យ​ទោស​នេះ។»

លោក​ Murphy ជា​ជន​ម្នាក់​ក្នុង​បណ្តា​ក្រុម​ឈ្លើយ​សឹក​សង្គ្រាម​ប្រមាណ​៩០០​នាក់​ ដែល​បាន​ធ្វើការ​ក្នុង​អណ្តូង​រ៉ែ​និង​រោង​ចក្រ​ឧស្សាហកម្ម​របស់​ក្រុម​ហ៊ុន Mitsubishi នៅ​ក្នុង​សម័យ​សង្ក្រាម​លោកលើកទីពីរ។

ក្រុម​ឈ្លើយ​សឹក​សង្គ្រាម​អាមេរិក​ទាំង​អស់​១២.០០០​នាក់ ​ត្រូវ​បាន​បង្ខិត​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់ៗ​ដោយ​រដ្ឋាភិបាល​ជប៉ុន​និង​ក្រុម​ហ៊ុន​ឯកជន​ជប៉ុន។​ ជន​ជាតិ​អាមេរិក​រាប់​ពាន់​នាក់​ក្នុង​បណ្តា​ក្រុម​ជន​ទាំង​នេះ​បាន​បាត់​បង់ជីវិត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG