ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​​ជប៉ុន


រូបឯកសារ៖ អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Robert Lighthizer ចាប់ដៃជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោក Liam Fox នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨។ 
រូបឯកសារ៖ អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Robert Lighthizer ចាប់ដៃជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោក Liam Fox នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨។ 

លោកLighthizer ​បាន​សរសេរ​ថា ការ​ចរចា​ជាមួយ​នឹង​ចក្រភព​អង់គ្លេស​អាច​ចាប់ផ្ដើម «ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​ពេល​ដែល​ត្រៀម​រួចរាល់​ហើយ» បន្ទាប់ពី​ចក្រភព​អង់គ្លេស​រំពឹង​ថា​នឹង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី ២៩ ខែ​មិនា ឆ្នាំ​ក្រោយ។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ពី​គម្រោង​ចង់​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដាក់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​នឹង​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន។

អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Robert Lighthizer បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «យើង​ប្ដេជ្ញា​បញ្ចប់​ការ​ចរចា​ទាំង​នេះ​ឲ្យ​បាន​ទាន់​ពេល និង​ប្រកប​ដោយ​លទ្ធផល​ល្អ​សម្រាប់​កម្មករ កសិករ ម្ចាស់​កសិដ្ឋាន និង​ម្ចាស់​អាជីវកម្ម​អាមេរិកាំង​នានា»។

លោក​បាន​បន្ថែម​ថា សេតវិមាន​ចង់ «ដោះស្រាយ​ទាំង​ឧបសគ្គ​ពន្ធ​គយ និង​ឧបសគ្គ​មិន​ពាក់ព័ន្ធ​នឹង​ពន្ធ​គយ និង​សម្រេច​ឲ្យ​បាន​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​មាន​យុត្តិធម៌​ជាង​មុន និង​មាន​ភាព​ស្មើ​គ្នា​ជាង​មុន»។

ដូច​ដែល​តម្រូវ​ដោយ​ច្បាប់ លោក Lighthizer បាន​ផ្ញើ​លិខិត ៣ ច្បាប់​ផ្សេង​គ្នា​ទៅ​សភា ដោយ​ប្រកាស​អំពី​គោល​បំណង​នៅ​ក្នុង​ការ​បើក​កិច្ច​ពិភាក្សា​អំពី​ពាណិជ្ជកម្ម។

លោក​បាន​សរសេរ​ថា ការ​ចរចា​ជាមួយ​នឹង​ចក្រភព​អង់គ្លេស​អាច​ចាប់ផ្ដើម «ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​ពេល​ដែល​ត្រៀម​រួចរាល់​ហើយ» បន្ទាប់ពី​ចក្រភព​អង់គ្លេស​រំពឹង​ថា​នឹង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី ២៩ ខែ​មិនា ឆ្នាំ​ក្រោយ។

លោក Lighthizer បាន​ហៅ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ថា​ជា​កិច្ច​សហប្រតិបត្តិការ «ដ៏​ធំ​បំផុត និង​ស្មុគស្មាញ​បំផុត» នៅ​ក្នុង​ពិភពលោក ដោយ​លោក​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ចំនួន ១៥១ ពាន់​លាន​ដុល្លារ​ជាមួយ​នឹង​សហភាព​អឺរ៉ុប។

ចំពោះ​ប្រទេស​ជប៉ុន​វិញ លោក Lighthizer បាន​និយាយ​ថា ជប៉ុន​ជា «ទីផ្សារ​មាន​សារៈសំខាន់​មួយ ប៉ុន្តែ​ជា​រឿយៗ នៅតែ​ជា​ទីផ្សារ​មិន​សូវ​ល្អ​សម្រាប់​អ្នក​នាំ​ចេញ​ទំនិញ​អាមេរិក»។ លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ច្រើន​ជាមួយ​នឹង​ប្រទេស​ជប៉ុន៕

XS
SM
MD
LG