ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​រដ្ឋមន្ត្រី​ជប៉ុន អនុម័ត​ថវិកា​ការពារជាតិ​បន្ថែម ខណៈ​អាច​មាន​ការគំរាមកំហែង


រូបឯកសារ៖ នាយក​រដ្ឋមន្រ្តីជប៉ុន​លោក Yoshihide Suga អង្គុយ​នៅក្នុង​យន្ដហោះ​ចម្បាំង F-4EJ Kai នៃ​កងស្វ័យ​ការពារ​អាកាស​របស់​ជប៉ុន បន្ទាប់ពី​បាន​ពិនិត្យ​មើល​កងទ័ព​នៅ​មូលដ្ឋាន​ទ័ពអាកាស Iruma នៅ​ក្រុង Sayama ភាគពាយព្យ​នៃ​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ នាយក​រដ្ឋមន្រ្តីជប៉ុន​លោក Yoshihide Suga អង្គុយ​នៅក្នុង​យន្ដហោះ​ចម្បាំង F-4EJ Kai នៃ​កងស្វ័យ​ការពារ​អាកាស​របស់​ជប៉ុន បន្ទាប់ពី​បាន​ពិនិត្យ​មើល​កងទ័ព​នៅ​មូលដ្ឋាន​ទ័ពអាកាស Iruma នៅ​ក្រុង Sayama ភាគពាយព្យ​នៃ​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

គណៈ​រដ្ឋមន្ត្រីជប៉ុន​ បាន​អនុម័ត​យល់​ព្រម​លើការ​បង្កើន​ថវិកា​ចាយវាយ​សម្រាប់​កិច្ចការ​ការពារ​ជាតិក្នុង​រយៈ​ពេល៩ឆ្នាំ​ជាប់ៗ​គ្នា​ ខណៈ​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​ កំពុង​បង្កើន​ថវិកា​ សម្រាប់​ការ​អភិវឌ្ឍន៍កាំជ្រួច​បាញ់ចម្ងាយឆ្ងាយ​របស់​ខ្លួន និង​យន្តហោះ​ដែល​ប្រព័ន្ធរ៉ាដា​ពិបាក​ចាប់​បាន​ ដើម្បីត្រៀម​ទប់​ទល់​ការ​គំរាម​កំហែង​ដែល​អាច​កើត​មាន​ ពី​សំណាក់ប្រទេស​ចិន​ និង​កូរ៉េខាង​ជើង។

ថវិកាការពារ​ជាតិ​ចំនួន​៥១,៧​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​ត្រៀម​សម្រាប់ឆ្នាំ​សារពើពន្ធ២០២១ ជា​កញ្ចប់​ថវិកា​ការពារ​ជាតិ​ទីមួយ ក្រោម​ការដឹក​នាំ​របស់​នាយ​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​ Yoshihide Suga​ ដែល​មាន​ការ​កើន​ឡើងប្រមាណ​១,១​% បើ​ប្រៀង​ធៀប​នឹង​ថវិកាការ​ពារ​ជាតិ​ឆ្នាំ​២០២០។

ក្រោយ​ការ​អនុម័ត​យល់​ព្រម​ដោយ​គណៈ​រដ្ឋ​មន្ត្រី កញ្ចប់​ថវិកា​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅកាន់​រដ្ឋ​សភា​ដើម្បី​អនុម័តនៅ​ដើម​ឆ្នាំ​ក្រោយ។​ ផែន​ការ​ថវិកា​ការពារ​ជាតិ​នេះ​ រួម​មាន​ ​តម្លៃ​នៃ​ការ​អភិវឌ្ឍន៍កាំជ្រួចបាញ់​រយៈ​ច​ម្ងាយ​ឆ្ងាយ​ ដែល​អាច​បាញ់​ចេញ​ពី​នាវា​ពិឃាដ​ឬ​យន្តហោះ​ចម្បាំង និងសម្រាប់​អភិវឌ្ឍន៍​យន្តហោះ​ចម្បាំង​ដែល​ប្រព័ន្ធ​រ៉ាដា​ពិបាក​ចាប់ ប្រភេទ F-X ដែល​ផលិត​ក្នុង​ប្រទេស​ជប៉ុន​ទៀតផង។ ​

ជប៉ុន​ បាន​ចាត់​ទុកប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង​ថា​ជា​អ្នកគំរាម​កំហែង​សន្តិសុខ​ក្នុង​តំបន់ ​ហើយ​បាន​សិក្សា​ស្រាវ​ជ្រាវ​នូវ​លទ្ធភាពនៃ​ការ​អភិវឌ្ឍន៍សមត្ថភាពសម្រាប់​ការវាយ​ប្រហារ​ជាមុនរបស់​ខ្លួន​ដើម្បី​រារាំង​កុំ​ឲ្យ​មានការ​វាយ​ប្រហារ​សងសឹក​របស់​សត្រូវ៕

XS
SM
MD
LG