គណៈកម្មាធិការ ៦ មករា ចោទប្រកាន់លោក Trump ថាបានលើកទឹកចិត្តយ៉ាងសកម្មដល់ក្រុមកុបករ
គណៈកម្មាធិការស៊ើបអង្កេតកុបកម្ម ៦ មករា របស់សភាអាមេរិក បានបញ្ចប់សវនាការជាសាធារណៈជុំទីមួយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយពិនិត្យគ្រប់នាទីនៃសកម្មភាពរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងអំឡុងពេលការវាយប្រហារវិមានរដ្ឋសភាសហរដ្ឋអាមេរិក។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំរដ្ឋសភាអាមេរិក រាយការណ៍ថា ការស៊ើបអង្កេតនេះបានផ្តល់ការយល់ដឹងថ្មីអំពីសកម្មភាពរបស់លោក Trump។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖