កូនប្រុសម្នាក់របស់អ្នកកាសែតអារ៉ាប៊ីសាអូឌីតដែលត្រូវបានធ្វើឃាតគឺលោក Jamal Khashoggi បានសរសេរនៅលើសារតាមបណ្តាញ Twitter ថា ក្រុមគ្រួសាររបស់លោកបានសម្រេចអត់ទោសឲ្យអ្នកដែលបានសម្លាប់ឪពុករបស់លោក។
លោកបានសរសេរយ៉ាងដូច្នេះក្នុង ឱកាលនៃបុណ្យខែ Ramadan ដ៏ពិសិដ្ឋរបស់សាសនិកឥស្លាម។
លោក Jamal Khashoggi ដែលធ្លាប់បានសរសេរឲ្យកាសែតអាមេរិក The Washington Post ជាអ្នកឧស្សាហ៍បានរិះគន់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
កាលពីខែតុលាឆ្នាំ២០១៨ លោកបានយកឯកសារនៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុង Istanbul ប្រទេសតួកគី ប៉ុន្តែមិនដែលចេញមកវិញទេ។ គេបានសន្និដ្ឋានជាទូទៅថាលោកត្រូវបានធ្វើឃាតនៅទីនោះតាមបញ្ជារបស់ព្រះអង្គម្ចាស់ Mohammed bin Salman របស់អារ៉ាប៊ីសាអូឌីត ដែលដំបូងឡើយមិនបដិសេធទទួលខុសត្រូវអ្វីទេ។ រឿងនេះបានធ្វើឲ្យមានការថ្កោលទោសជុំវិញពិភពលោកជាមួយពីក្រុមសិទ្ធិមនុស្ស។
មនុស្ស៥នាក់ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែធ្នូទាក់ទិននឹងឃាតកម្មនេះ។ ប៉ុន្តែច្បាប់អារ៉ាប៊ីសាអូឌីតអនុញ្ញាតឲ្យមានការបន្ធូរបន្ថយទោសប្រសិនបើគ្រួសារជនរងគ្រោះអត់ទោសឲ្យ៕