ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Ivanka Trump ​ចាក​ចេញ​ពី​សន្និសីទ​តាម​ទូរស័ព្ទ​បន្ទាប់​ពី​មាន​សំណួរ​អំពីផលប្រយោជន៍​ខាង​ពាណិជ្ជកម្ម​របស់​លោកស្រី​​ក្នុង​ប្រទេស​ចិន


លោកស្រី Ivanka Trump ចូលរួម​ក្នុង​វេទិកា​មួយ​ឈ្មោះ​ថា Generation Next នៅ​អគារ Eisenhower Executive Office ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
លោកស្រី Ivanka Trump ចូលរួម​ក្នុង​វេទិកា​មួយ​ឈ្មោះ​ថា Generation Next នៅ​អគារ Eisenhower Executive Office ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

លោកស្រី Ivanka ជា​កូនស្រី​និង​ជាទីប្រឹក្សារបស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​បាន​ចាក​ចេញ​ភ្លាមៗ​ពី​សន្និសីទ​តាម​ទូរស័ព្ទ​នៅ​សេតវិមាន​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ពួក​អ្នក​យក​ព័ត៌មាន​បាន​សួរ​អំពីពាណិជ្ជកម្ម​របស់​លោក​ស្រី​ក្នុង​ប្រទេស​ចិន។

​សេតវិមាន​មាន​គោលបំណង​ឲ្យ​ពួក​អ្នក​យក​ព័ត៌មាន​សួរ​សំណួរ​អំពី​តួនាទី​របស់​លោកស្រី​ក្នុង​ទិវា​កីឡា​និង​ការ​ហាត់​ប្រាណនៅ​សេតវិមាន។ ក៏ប៉ុន្តែ ​ផ្ទុយ​ទៅ​វិញ ​ពួក​អ្នកយក​ព័ត៌មាន​បាន​ឆ្លៀតឱកាស​សួរ​លោកស្រី Ivanka Trump ​អំពី​បញ្ហា​ផ្សេង​ទៀត​នៅ​ក្នុង​ព័ត៌មាន។

រដ្ឋាភិបាល​ចិន​បានផ្តល់ការ​យល់​ព្រម​ឲ្យ​លោកស្រី Ivanka នូវ​ផ្លាក​សញ្ញា​ពាណិជ្ជ​កម្ម​ចំនួន៧នៅ​ក្នុង​ខែ​ឧសភានេះ​ដែល​បាន​ធ្វើ​ឲ្យ​មាន​សំណួរ​ឡើង​វិញ​អំពី​ថាតើ​រដ្ឋាភិបាល​បរទេស​កំពុង​ព្យាយាម​ឲ្យ​បាន​ទទួល​ផល​ប្រយោជន៍ពីរដ្ឋបាល​របស់​លោកត្រាំ​តាមរយៈ​ពាណិជ្ជកម្ម​គ្រួសារ​ឬ។

​ក្នុង​អំឡុង​នៃ​សំណួរ​ចម្លើយ​កាល​ពី​ថ្ងៃ​អង្គារ ​សំណួរ​មុន​ដំបូង​មក​ពី​អ្នក​យក​ព័ត៌​មាន​ម្នាក់​ដែល​បាន​សួរ​លោកស្រីឲ្យ​ឆ្លើយ​គឺ​ផ្លាក​សញ្ញា​ពាណិជ្ជកម្ម​របស់​លោក​ស្រី​ដែល​ប្រទេស​ចិន​ទើប​ផ្តល់​ឲ្យ។

​បន្ទាប់​ពីការ​ស្ងាត់​ស្ងៀម​មួយ​សន្ទុះ ​អ្នក​រៀប​ចំ​សន្និសីទ​កាសែត​តាម​ទូរស័ព្ទ​នោះ​គឺ លោក Ninio Fetalvo អ្នកនាំ​ពាក្យ​រង​របស់​សេតវិមាន​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌​មាន​ថា «អស់​លោក ​អ្នក ​អាចសួរ​សំណួ​រទាំងនោះ​ទៅ​ការិយាល័យ​ព័ត៌មាន‍»៕

XS
SM
MD
LG