ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាង Hope Hicks ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​សេតវិមាន


អ្នកនាង Hope Hicks ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​ខាង​សារព័ត៌មាន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ទៅ​ដល់​អគារ Trump Tower នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
អ្នកនាង Hope Hicks ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​ខាង​សារព័ត៌មាន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ទៅ​ដល់​អគារ Trump Tower នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​តែងតាំង​អ្នក​នាង Hope Hicks ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​អចិន្ត្រៃយ៍​នៅ​សេតវិមាន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សេតវិមាន​ម្នាក់។
អ្នក​នាង Hicks បាន​កាន់​តំណែង​នេះ​ជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​លោក Anthony Scaramucci ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នេះ​កាល​ពី​ខែ​កក្កដា ក្រោយ​កាន់​តំណែង​បាន​ត្រឹម​តែ​២​សប្តាហ៍​ប៉ុណ្ណោះ។ ​

អ្នក​នាង Hicks បាន​កាន់​តួនាទី​ជា​មន្ត្រី​ទទួល​បន្ទុក​ខាង​សារព័ត៌មាន​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ត្រាំ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក បាន​បម្រើការ​ជា​ជំនួយការ​របស់​ប្រធានាធិបតី។ ​

កាល​ពី​មុន អ្នកនាង Hicks បម្រើការ​ឲ្យ​ក្រុមហ៊ុន​ត្រកូល ត្រាំ ដែល​មាន​ឈ្មោះ​ថា Trump Organization ដោយ​រួម​ទាំង​ក្រុមហ៊ុន​សម្លៀកបំពាក់​របស់​លោកស្រី Ivanka Trump ដែល​ជា​កូនស្រី​របស់​លោក​ប្រធានាធិបតី ត្រាំ ផង​ដែរ។

ក្នុង​វ័យ​២៨​ឆ្នាំ អ្នក​នាង Hicks បាន​ឲ្យ​លោក Robert Trout អតីត​មេធាវី​ក្រសួង​យុត្តិធម៌ តំណាង​ឲ្យ​អ្នក​នាង​នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​លោក Robert Mueller ដែល​ជា​រដ្ឋអាជ្ញា​ពិសេស​ម្នាក់ ដែល​ស៊ើបអង្កេត​ទៅ​លើ​ករណី​ឃុបឃិត​គ្នា​រវាង​ជំនួយការ​របស់​លោក​ប្រធានាធិបតី ត្រាំ និង​រុស្ស៊ី នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន។

នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​របស់​លោក Mueller លោក​មាន​បំណង​ចង់​សម្ភាសន៍​អ្នកនាង Hicks និង​បុគ្គល​ចំនួន​៥​នាក់​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG