ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​លើក​កម្ពស់​ស្រ្តី​​ពិភព​លោក​​របស់​អ្នក​ស្រី Ivanka Trump ​សម្រេច​បាន​ពាក់​កណ្តាល​គោល​ដៅ


រូបឯកសារ៖ ​​អ្នក​ស្រី Ivanka Trump ថ្លែងនៅក្នុងកម្មវិធីខួប១ឆ្នាំនៃកម្មវិធី​​អភិវឌ្ឍ​ស្រ្តី​​ពិភព​លោក​ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ​​អ្នក​ស្រី Ivanka Trump ថ្លែងនៅក្នុងកម្មវិធីខួប១ឆ្នាំនៃកម្មវិធី​​អភិវឌ្ឍ​ស្រ្តី​​ពិភព​លោក​ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

កម្មវិធីអភិវឌ្ឍ​ស្រ្តីពិភព​លោក​របស់អ្នក​ស្រី Ivanka Trump ​សម្រេច​បាន​ជិតពាក់​កណ្តាល​គោលដៅ​របស់ខ្លួន និងនៅ​ក្នុងគម្រោងជួយ​ដល់​ស្ត្រីប្រមាណ​ ៥០​ លាននាក់​ នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ​ឲ្យ​មាន​សេដ្ឋកិច្ច​ប្រសើរ​ឡើង​ត្រឹម​ឆ្នាំ​ ២០២៥ ​នោះ​។

​នេះ​បើ​តាម​របាយ​ការណ៍ប្រចាំ​ឆ្នាំ​ស្តី​ពីគំនិត​ផ្តួច​ផ្តើមនៃ​ការ​រីក​ចម្រើន និងការ​អភិវឌ្ឍស្រ្តីពិភព​លោក​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ក្នុង​ពេលដែល​កម្ម​វិធី​នេះ ជិត​ឈាន​ចូល​ដល់​គំរប់​ខួប​ ២ ​ឆ្នាំ​របស់​ខ្លួន​នោះ​។

នៅក្នុង​របាយការណ៍​ដដែល​ អ្នកស្រី​ Ivanka Trump​ ជាកូនស្រី​របស់​លោក​ប្រធានាធិបតី​ Donald Trump ​ថ្លែងថា៖ «នោះជា​ជីវិត​មនុស្ស​រាប់លាន​នាក់​ដែល​ទទួល​បាន​សេចក្តី​សង្ឃឹម​ពេញលេញ ​គឺម្តាយៗ​អាច​ផ្គត់ផ្តង់​ដល់កូនៗរបស់​គេបាន​ប្រសើរ​ជាងមុន​ស្ រ្តីដែល​ជាអ្នក​ត្រូវ​ចាប់ផ្តើម​មុខជំនួញ ​ហើយក្លាយ​ជាអ្នក​បង្កើត​ការងារ ​ហើយនិងដាក់​ទុន​វិនយោគ​សម្រាប់​សហគមន៍​របស់​ពួកគេ»។

របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​នេះ​បាន​អនុវត្ត​ទៅ​លើ​ស្ត្រី​ប្រមាណ​ ១២,៦​ លាន​នាក់​នៅ​ជុំវិញ​ពិភព​លោក ​ក្នុង​ឆ្នាំ ​២០២០ បើ​ទោះ​បី​ជា​មានការ​ឆ្លង​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​យ៉ាង​ណា​ក្តី​។ តួ​លេខ​នេះបាន​កើន​ឡើង​ពី​ចំនួន​ ១២,​២​ លាន​នាក់ ក្នុង​ឆ្នាំ ​២០១៩​ ដែល​ជាឆ្នាំ​ទី​មួយ​នៃ​ការ​ចាប់​ផ្តើម​អនុវត្ត​កម្ម​វិធី​នេះ។

កម្មវិធី​នេះ​បាន​អនុវត្ត​ទៅ​លើ​ស្ត្រី​ប្រមាណ​ចំនួន ​២៤,៨​លាន ​នាក់​ក្នុង​រយៈពេល ២​ ឆ្នាំដំបូង​របស់​ខ្លួន គឺ​ស្មើ​ប្រហែល​ជិតពាក់​កណ្តាល​នៃ​ចំនួន​គោល​ដៅ ​ដែល​បានកំណត់គឺ​ស្ត្រី​ចំនួន​ ៥០​ លាន​នាក់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

កម្មវិធី​នេះ​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​ចាំ​បាច់ដែល​ស្ត្រី​ត្រូវ​ការ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេដ្ឋកិច្ច​របស់ខ្លួន​។ គម្រោង​នេះ​បាន​ដំណើរ​ការ​អនុវ​ត្តន៍កម្មវិធីរបស់​ខ្លួន​ដោយ​ធ្វើ​ដៃ​គូ​ជាមួយ​រដ្ឋាភិបាល​បរទេសនិង​ផ្នែក​ឯក​ជន​ផ្សេងៗ។

លោក​ Trump ​បានបង្កើត​កម្មវិធីនេះ​កាលពី​ថ្ងៃទី៧​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ដោយបាន​បញ្ជាឲ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់ការអភិវឌ្ឍ​ស្ត្រី​ជាសកល ​ជាបញ្ហា​សំខាន់​ក្នុង​គោល​នយោបាយ​ការបរទេស​ និង​សន្តិសុខជាតិ។ លោក Trump បានលើក​កម្ពស់​កម្មវិធីនេះ​ក្នុងពេល​ដែល​លោក​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អាហ្វ្រិក​និង អាហ្រ្វិក​ខាងត្បូង។

សភា​បាន​ផ្តល់​ថវិកា​ចំនួន ​៣០០ ​លាន​ដុល្លារ​ សម្រាប់​កម្មវិធី​ស្ត្រីនេះ ​ចាប់ពី​ឆ្នាំ ២០២០ ​ដល់ឆ្នាំ​ ២០២១ ​ចេញពីកញ្ចប់​ថវិកា​សហព័ន្ធ​ប្រចាំឆ្នាំ៕

XS
SM
MD
LG