ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ីតាលី​តែងតាំង ​លោក ​Paolo Gentiloni ​ជា​នាយករដ្ឋមន្ត្រី​ថ្មី


លោក​ Paolo Gentiloni អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អ៊ីតាលី ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី។
លោក​ Paolo Gentiloni អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អ៊ីតាលី ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី។

ប្រធានាធិបតី​អ៊ីតាលី លោក ​Sergio Mattarella ​ជ្រើស​រើស​លោក​ Paolo Gentiloni ជា​នាយករដ្ឋមន្ត្រី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី បន្ទាប់​ពី​មេដឹកនាំ​កំណែទម្រង់ ​លោក Matteo Renzi ​បាន​ចាញ់​នៅ​ក្នុង​ការបោះឆ្នោត​ប្រជាមតិ​ទៅ​លើការធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ ដែល​លោក​បាន​ប្រកាស​ដាក់​តំណែង​របស់​លោក។

គេ​រំពឹង​ថា​ លោក ​Gentiloni ​នឹង​កាន់​តំណែង​រហូត​ដល់​ការបោះឆ្នោត​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ ​បន្ទាប់​ពី​សេចក្តីប្រកាស​នោះ លោក​ក៏​បាន​ប្តេជ្ញា​ថា​នឹង​បោះ​ជំហាន​ទៅ​រក​ក្របខណ្ឌ​ដូច​នឹង​រដ្ឋាភិបាល​ដែល​ជិត​ផុត​អាណត្តិ​របស់​លោក Renzi ដែរ។

សេចក្តីរាយការណ៍​នានា​បាន​ចេញ​ផ្សាយ​ថា មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​បញ្ជី​ឈ្មោះ​រដ្ឋមន្ត្រី​ដល់​លោក​ប្រធានាធិបតី ​Mattarella នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​

ក្នុង​វ័យ​៦២​ឆ្នាំ​ លោក Gentiloni ដែល​ជា​សមាជិក​របស់​គណបក្ស​ប្រជាធិបតេយ្យ ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​លោក Renzi និង​ក៏​ជា​អតីត​អ្នកកាសែត​ម្នាក់​ផង​នោះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «យើង​ត្រូវ​ការ​រដ្ឋាភិបាល​ដែល​ដំណើរការ​ពេញ​លេញ​មួយ​ជា​បន្ទាន់» ដើម្បី​ផ្តោត​ទៅ​លើ​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច។

គណបក្ស​នយោបាយ​ធំៗ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​បាន​ស្នើ​ឲ្យ​មាន​ការបោះឆ្នោត​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​បាន ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​អ៊ីតាលី​ច្រាន​ចោល។

លោក​ Renzi ​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អស់​រយៈពេល​ជិត​៣​ឆ្នាំ។ លោក​បាន​លាលែង​ពី​តំណែង​ក្រោយ​ពី​ម្ចាស់​ឆ្នោត​បាន​បោះឆ្នោត​បដិសេធ​ផែនការ​របស់​លោក​ក្នុង​ការបង្កើន​អំណាច​របស់​លោក​ដើម្បី​ជំរុញ​ការធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច ដែល​លោក​និយាយ​ថា នឹង​ធ្វើ​ឲ្យ​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​មាន​ស្ថិរភាព៕

XS
SM
MD
LG