ព្រឹទ្ធសភាក្នុងប្រទេសអ៊ីតាលីបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ដែលមានលក្ខណៈប្រវត្តិសាស្រ្តមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយទទួលស្គាល់អាពាហ៍ពិពាហ៍ពលរដ្ឋដែលមានភេទដូចគ្នាដោយស្របច្បាប់។
ច្បាប់នេះត្រូវបានឯកភាពដោយមានសំឡេងគាំទ្រខ្លាំងគឺ១៧៣ទល់នឹង៧១។ លោកនាយករដ្ឋមន្រ្តី Matteo Renzi បានហៅការអនុម័តលើច្បាប់នេះថាមានលក្ខណៈប្រវត្តិសាស្រ្ត ប៉ុន្តែក្រុមសកម្មជនភាគច្រើនបានរិះគន់លើការដកចេញនូវមាត្រាមួយនៃសេចក្តីព្រាងច្បាប់នេះ ដែលមិនអនុញ្ញាតឲ្យបុរសៗដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍នឹងគ្នាដោយស្របច្បាប់បាន។ ក្រុមមន្រ្តីតំណាងរាស្រ្តក៏បានដកចេញនូវពាក្យពេចន៍ណាដែលអនុញ្ញាតឲ្យបុរសៗអាចរៀបការនឹងគ្នាបានផងដែរ។
សេចក្តីព្រាងច្បាប់នេះក៏នឹងត្រូវឆ្លងកាត់សភាជាន់ទាបរបស់អ៊ីតាលីផងដែរ។សេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់ព្រឹទ្ធសភា បន្ទាប់ពីមានការពន្យារពេលអស់រយៈពេលជាច្រើនឆ្នាំ។ តុលាការសិទ្ធិមនុស្សអឺរ៉ុបបានថ្កោលទោសប្រទេសអ៊ីតាលីកាលពីឆ្នាំ២០១៥ ចំពោះការរើសអើងប្រឆាំងនឹងគូស្នេហ៍ជាបុរសនិងបុរស។
សម្តេចប៉ាប Francis មិនបានបញ្ចេញយោបល់អ្វីចំពោះសេចក្តីព្រាងច្បាប់នេះ ឬការអនុម័តទៅលើសេចក្តីព្រាងច្បាប់នេះនៅឡើយទេ៕