ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រញ្ជួយ​ដី​ធ្វើឲ្យរង្គើតំបន់​ភាគ​កណ្តាល​ប្រទេស​អ៊ីតាលី


រូប​ភាព​ពី​កម្មវិធី​ទូរទស្សន៍​ Sky Tg24 បង្ហាញ​ពី​វិហារ basilica នៃ​ Norcia បន្ទាប់​ពី​រញ្ជួយដី​ដែល​មាន​កម្លាំង​ 6.6 កាល​ពី​ថ្ថៃទី​៣០ តុលា ២០១៦។
រូប​ភាព​ពី​កម្មវិធី​ទូរទស្សន៍​ Sky Tg24 បង្ហាញ​ពី​វិហារ basilica នៃ​ Norcia បន្ទាប់​ពី​រញ្ជួយដី​ដែល​មាន​កម្លាំង​ 6.6 កាល​ពី​ថ្ថៃទី​៣០ តុលា ២០១៦។

តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​អ៊ីតាលី ​បាន​រង្គើ​ដោយ​សារ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ទៀត​នៅ​ពេល​ថ្មី​ៗ​បំផុត​នេះ​ចាប់​តាំង​ពីការ​រញ្ជួយ​ដី​ដ៏​ប្រល័យ​នៅ​ខែ​សីហា​មក។

ពួក​អាជ្ញា​ធរ​ការពារ​ជន​ស៊ី​វិល​នៃ​ប្រទេសអ៊ីតាលី ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​រញ្ជួយ​ផែនដី​ដែល​មាន​កម្លាំង6.6 ​នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ​បាន​ធ្វើ​ឲ្យ​ដួល​រលំ​អាគារ​នៅ​ក្នុង​ទី​កន្លែង​ជា​ច្រើន​នៅ​ទូទាំង​តំបន់​នោះ។មាន​សេចក្តី​រាយការណ៍​ពី​ចំនួន​មនុស្សរង​របួស​បន្តិច​បន្តួច។

ព្រះ​វិហារ​ Basilica នៃ​ St. Benedict ​សតវត្សរ៍​ទី​១៤ ​នៅ​ក្នុង​ទីក្រុង Umbrian ដែល​ឡោមព័ទ្ធ​ទៅ​ដោយទីក្រុង Norcia ​សម្បូរ​ទៅ​ដោយ​ភ្នំបាន​រលំ​ខ្ទេចខ្ទី​ ​បន្សល់​ទុក​តែ​ផ្នែក​ខាងមុខ​ប្រាសាទ​។ ព្រះ​សង្ឃ Benedict ​បាន​សូត្រ​ធម៌នៅ​ខាង​មុខ​គំនរបែក​បាក់​នោះ។

លោកMichele Franchi ​អភិបាលរង​ទីក្រុងArquata del Tronto ​ប្រាប់​បណ្តាញ​ទូរទស្សន៍​ Rai ​ថា «​ការ​រញ្ជួយ​ផែនដី​នៅ​ពេល​ព្រឹកនេះ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ព្រះវិហារ​ដែល​នៅ​សេសសល់​កាល​ពីការរញ្ជួយ​ដី​លើក​មុន។​យើង​នឹង​ត្រូវ​ចាប់​ផ្តើមពីបាត​ដៃ​ទទេ​ទៅ‍»។

​ការ​រញ្ជួយ​ដី​នៅ​ថ្ងៃ​អាទិត្យ​នេះបាន​ធ្វើ​ឲ្យ​រង្គើ​រហូតដល់​តំបន់​ភាគ​ខាង​ជើង​ឆ្ងាយ​នៃ​ទីក្រុង Bozano ​នៅ​ជិត​ព្រំ​ដែន​ប្រទេស​អូទ្រីស​ហើយ​រហូត​ដល់​តំបន់ Puglia ​ខាង​ត្បូង​ឆ្ងាយ​នៅឯឧបទ្វីបអ៊ីតាលី។

តំបន់​នេះ​បានរង្គោះ​រង្គើ​ដោយ​សារ​ការ​រញ្ជួយ​ដីតូចមួយ​ទៀត​ចាប់​តាំង​ពីការ​រញ្ជួយ​ដី​ខែ​សីហាមកដែល​បាន​សម្លាប់​មនុស្ស​ជិត​៣​០០នាក់។ ​ការ​រញ្ជួយ​ផែនដី​បន្ទាប់​ពីការ​រញ្ជួយ​ផែនដី​ធំ​បាន​កើត​មាន​ឡើង​នៅ​តំបន់​នោះ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន។

XS
SM
MD
LG