ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ពីក្រុងអង់ការ៉ា ប្រទេសតួកគី មកថា ប្រធានាធិបតីតួកគី លោក រ៉េស៊ីប តៃយ៉ីប អ័រដូហ្គាន់ (Recep Tayyip Erdogan) និយាយថា កងកម្លាំងតួកគីបានសម្លាប់ក្រុមជីវពលរដ្ឋឥស្លាមប្រមាណ ៣.០០០ នាក់ក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ហើយបានបញ្ជាក់ថា គ្មានប្រទេសណាមួយមានកិច្ចប្រឹងប្រែងប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនេះដូចជាប្រទេសតួកគីទេ។
ក្នុងសុន្ទរកថាមួយទៅកាន់ក្រុមមេបញ្ជាការយោធាក្នុងប្រជាជាតិបាល់កង់នៅថ្ងៃពុធ នេះ លោក Erdogan បានបដិសេធការចោទប្រកាន់ពីប្រទេសនានាថា តួកគីគាំទ្រក្រុមរដ្ឋឥស្លាមគឺជា រឿងថោកទាប។
លោកបានថ្លែងថា «មានប្រទេសទាំងនោះធ្វើអំពើថោកទាប ដោយបង្ហាញថា តួកគីជាប្រទេសដែលជួយក្រុមរដ្ឋឥស្លាម។ គ្មានប្រទេសណាក្នុងពិភពលោកបានព្យាយាមប្រយុទ្ធនឹងក្រុមនេះដូចជាយើងកំពុងធ្វើទេ»។
ក្នុងកិច្ចប្រជុំមុនៗមេបញ្ជាការយោធាតួកគីបានបង្ហាញតួលខក្រុមរដ្ឋឥស្លាម តែ១.៣០០ នាក់ប៉ុណ្ណោះ ដែលត្រូវបានសម្លាប់។ មន្ត្រីរបស់លោក Erdogan មិនអាចទាក់ទងបាន ដើម្បីបំភ្លឺពីតួលេខខុសគ្នានេះទេ៕