ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អាកាសចរណ៍ EgyptAir ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ជាច្រើន​ដង រួម​ទាំង​ការ​ប្លន់​យន្តហោះ​ផង​ចាប់​ពី​ឆ្នាំ១៩៨៥


យន្តហោះ​របស់​ក្រុមហ៊ុន EgyptAir ត្រៀម​ហោះហើរ​ពី​ក្រុង​ប៉ារីស​ទៅ​ក្រុង​គែរ បន្ទាប់​ពី​យន្តហោះ MS804 បាត់​ពី​រ៉ាដា នៅ​ក្នុង​ក្រុង​បារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
យន្តហោះ​របស់​ក្រុមហ៊ុន EgyptAir ត្រៀម​ហោះហើរ​ពី​ក្រុង​ប៉ារីស​ទៅ​ក្រុង​គែរ បន្ទាប់​ពី​យន្តហោះ MS804 បាត់​ពី​រ៉ាដា នៅ​ក្នុង​ក្រុង​បារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

យន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ Egypt Air បាន​ទាក់​ទិន​នៅ​ក្នុង​ការ​ធ្លាក់​សម្លាប់​មនុស្សហើយ​និង​ឧបទ្ទវហេតុ​ប្លន់​យន្តហោះ​ជា​ច្រើន​លើក​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​កន្លង​មក​នេះ។

·ឆ្នាំ​១៩៨៥៖ ​ខ្មាន់​កាំភ្លើង​មួយ​ក្រុម ​បាន​បង្ខំ​ជើង​យន្ត​ហោះ​ Egypt Air ពី​ទីក្រុង​អាថែន​ទៅ​កាន់​ទីក្រុង​គែរ​ចុះ​នៅ​ប្រទេស​ម៉ាល់ត៍​ហើយ​បាន​សម្លាប់​អ្នក​ដំណើរ​៥​នាក់។​ អ្នក​ដំណើរ​៥៥​នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅពេល​ដែល​ពួក​កង​កុម៉ង់ដូ​អេហ្ស៊ីប​បាន​វាយ​សង្គ្រប់​លើ​យន្តហោះ​នោះ។

·ឆ្នាំ១៩៩៩៖ ជើង​ហោះ​ហើរ​៩៩០​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Egypt Air ​បាន​ធ្លាក់​នៅ​ក្នុង​មហាសមុទ្រ​ទល់​មុខ​ឆ្នេរ​សមុទ្រ​សហរដ្ឋ​អាមេរិក​ដោយ​សម្លាប់​មនុស្ស​ទាំងអស់​២១៧​នាក់​នៅ​លើ​យន្តហោះ​នោះ។​ ពួក​អ្នក​ស៊ើប​អង្កេត​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ​ការ​ធ្លាក់​នោះគឺ​ជា​ចេតនា ក៏​ប៉ុន្តែ ​អេហ្ស៊ីប ​បាន​ច្រាន​ចោល​ការ​សន្និដ្ឋាន​នោះ។

·ឆ្នាំ២០០២៖ ជើង​ហោះ​ហើរ​៨៤៣​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Egypt Air ​បាន​ធ្លាក់​នៅ​ជិត​ចំណត​អាកាសយាន​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ទុយនីស៊ី​ខណៈ​ដែលកំពុង​ព្យាយាម​ចុះ​នៅពេល​មាន​អាកាស​ធាតុ​មិន​ល្អ ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​១៨​នាក់​ដែរ។

·ឆ្នាំ​២០០៩៖ ពួក​ឆ្មាំ​ការ​ពារ​សន្តិសុខ​នៅ​លើជើង​យន្តហោះ​របស់​ក្រុម​ហ៊ុនអាកាសចរណ៍ Egypt Air ពី​ទីក្រុង​ Istanbul​ នៃ​ប្រទេស​តួកគី​ទៅ​កាន់​ទីក្រុង​គែរ​បាន​ចាប់​បុរស​ជនជាតិ​ស៊ូដង់​ម្នាក់​ដែល​បាន​ព្យាយាម​ប្លន់​យន្តហោះ​នោះ។

·ឆ្នាំ​២០១៥៖ ​មិនមែន​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Egypt Air ទេ ក៏ប៉ុន្តែ ​ជា​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Metrojet របស់​រុស្ស៊ី ​បាន​ធ្លាក់​នៅ​ឧបទ្វីប​ស៊ីណៃ​របស់​អេហ្ស៊ីប​ភ្លាមៗ​បន្ទាប់​ពី​ហោះ​ឡើង ដោយ​បាន​សម្លាប់​មនុស្ស​២២៤នាក់។​ រដ្ឋាភិបាល​រុស្ស៊ី​និង​ប្រទេស​លោក​ខាង​លិច​ បាន​និយាយ​ថា ភេរវកម្ម​ទំនង​ជា​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ ​ហើយ​សាខា​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ស្រុក ​បាន​អះអាង​ពី​ការ​ដាក់​គ្រាប់​បែក​នៅ​លើ​យន្តហោះ​នោះ។

·ឆ្នាំ២០១៦៖ អ្នក​ប្លន់​យន្តហោះម្នាក់ បាន​អះអាង​ថា​មាន​គ្រឿង​ផ្ទុះដែល​បាន​បង្ខំ​ឲ្យ​ជើង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Egypt Air ​ចុះ​ចត​នៅ​លើ​កោះ​ Cyprus។

XS
SM
MD
LG