យោធាអ៊ីស្រាអែលកាលពីថ្ងៃសុក្រម្សិលមិញបាននិយាយថា ខ្លួនបានវាយឆ្មក់ដោយមានការគាំទ្រពីការវាយប្រហារតាមអាកាសនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងដែលបានសម្លាប់ពួកជនសកម្មប្រយុទ្ធ«រាប់សិបនាក់»នៅក្នុងតំបន់មួយជាទីកន្លែងដែលខ្លួនបានប្រកាសថារចនាសម្ព័ន្ធទីបញ្ជាការរបស់ពួកហាម៉ាស់ត្រូវបានរំលាយកាលពីមួយខែមុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAFP។
កិច្ចប្រតិបត្តិការនៅក្នុងតំបន់ Shujaiyaនៅជិតក្រុងហ្កាហ្សាបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសមួយចំនួន។ នេះបើតាមពួកអ្នកឃើញផ្ទាល់នឹងភ្នែកនិងគ្រូពេទ្យកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលការវាយប្រហារបានចាប់ផ្តើម។
ការបន្តការប្រយុទ្ធនៅក្នុងតំបន់ភាគខាងជើងតំបន់ហ្កាហ្សាបានកើតមានឡើងបន្ទាប់ពីអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuដែលបាននិយាយថា«តំណាក់ការតឹងតែង»នៃសង្គ្រាមបានចុះថយបន្ទាប់ពីការប្រយុទ្ធរយៈពេលជិត៩ខែ។
ពួកអ្នកជំនាញនិយាយថាពួកគេមើលឃើញតំណាក់ការបន្ទាប់នៃការអូសបន្លាយសង្គ្រាម។
លោកOmer Dostriជាអ្នកជំនាញខាងយោធានៅឯវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រនិងសន្តិសុខនៅក្រុងJerusalem បាននិយាយថាលោករំពឹងថាកងទ័ពនឹងកាត់បន្ថយវត្តមានទាហានថ្មើជើងរបស់ខ្លួនហើយនឹងបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដ្រូននិងយន្តយោះចម្បាំង«ដើម្បីបន្តរំលាយក្រុមហាម៉ាស់»។
កាលពីថ្ងៃសុក្រម្សិលមិញនៅក្នុងតំបន់ Shujaiya អ្នកឆ្លើយឆ្លងព័ត៌មានAFPបានឃើញផ្ទាល់នឹងភ្នែកនូវការវាយប្រហារតាមអាកាសហើយបានឃើញផ្សែងហុយឡើង។ ការបាញ់កាំភ្លើងធំបានកើនឡើងយ៉ាងខ្លាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបាននិយាយថាពេញមួយយប់ថ្ងៃព្រហស្បតិ៍ កងទ័ព«បានចាប់ផ្តើមវាយឆ្មក់»នៅក្នុងតំបន់ Shujaiyaដែលជាផ្នែកមួយនៃកិច្ចប្រតិបត្តិការដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃនេះ។
យោធាបាននិយាយនៅក្នុងសេចក្តីលម្អិតលើកទី១របស់ខ្លួនអំពីកិច្ចប្រតិបត្តិការនេះថាការស៊ើបការណ៍សម្ងាត់បានបង្ហាញពី«វត្តមានរបស់ពួកភេរវជននិងហេដ្ឋារចនាសម្ពន្ធភេរវជននៅក្នុងតំបន់ Shujaiya»៕
កងទ័ពអ៊ីស្រាអែលនិងយន្តហោះចំបាំងវាយប្រហារភាគខាងជើងតំបន់ហ្កាហ្សា
តំបន់ហ្កាហ្សា —
វេទិកាបញ្ចេញមតិ