ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​អ៊ីស្រាអែល​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​យ៉ាង​តិច​ណាស់​១៩​នាក់​នៅ​ក្នុង​តំបន់ West Bank


សមាជិក​គ្រួសារប៉ាឡេស្ទីន​កំពុងភៀសខ្លួនចេញ​ពី​ការ​វាយលុក​របស់​អ៊ីស្រាអែល​នៅតំបន់ West Bank កាលពីថ្ងៃទី​២៨ សីហា ឆ្នាំ២០២៤។
សមាជិក​គ្រួសារប៉ាឡេស្ទីន​កំពុងភៀសខ្លួនចេញ​ពី​ការ​វាយលុក​របស់​អ៊ីស្រាអែល​នៅតំបន់ West Bank កាលពីថ្ងៃទី​២៨ សីហា ឆ្នាំ២០២៤។

កងទ័ព​អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​វាយឆ្មក់​និង​វាយ​ប្រហារ​តាម​អាកាស​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​តំបន់ West Bank ដែល​ខ្លួន​ត្រួតត្រា​ដោយ​បាន​សម្លាប់​ពួក​សកម្ម​ប្រយុទ្ធ​យ៉ាង​តិច​ណាស់​ក៏​៩​នាក់​ហើយ​បាន​ឡោមព័ទ្ធ​ទីក្រុង Jenin។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា«កងទ័ព​ដ៏​ធំ»បាន​ចូល​ក្នុង​ទីក្រុង Jenin ដែល​ជា​ទីតាំង​រឹងមាំ​របស់​ជន​សកម្ម​ប្រយុទ្ធ​និង​ទីក្រុង Tulkaremនិង​ជំរំ​ជនភៀសខ្លួន Al-Faraaដែល​វិលត្រឡប់​ទៅ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ឆ្នាំ​១៩៤៨ ដែល​កន្លែង​ទាំង​នោះ​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​តំបន់ West Bank។

លោក​វរសេនីយ៍ទោ Nadav Shoshani អ្នក​នាំ​ពាក្យ​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ​៩នាក់ រួម​មាន​៣​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ទីក្រុង Tulkarem និង​៤​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ក្រុងAl-Faraaផង។ លោក​បាន​និយាយ​ទៀត​ថា​ជនសង្ស័យ​ជា​ពួក​សកម្មប្រយុទ្ធ​៥​នាក់​បាន​ត្រូវ​ចាប់​ខ្លួន ហើយ​ថា​ការ​វាយ​ឆ្មក់ជា​ដំណាក់កាល​ដំបូង​នៃ​កិច្ចប្រតិបត្តិការ​កាន់តែ​ធំឡើង។

ក្រុម​ហាម៉ាស់​បាន​និយាយ​ថា​ពួក​អ្នក​ប្រយុទ្ធ​របស់​ខ្លួន​១០​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នៅ​តំបន់ West Bank ខណៈ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​បាន​និយាយ​ថា​ពួកគេ​បាន​បាញ់​តបត​គ្នា​ជាមួយ​កងទ័ព​អ៊ីស្រាអែល។

កងទ័ព​អ៊ីស្រាអែល​បាន​ឡោមព័ទ្ធ បិទ​ច្រក​ចេញនិង​ចំណុច​ចូល​ទៅ​កាន់​មន្ទីរពេទ្យ ហើយ​បាន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ជំរំ​នោះ។ នេះ​បើ​តាម​អភិបាល​ក្រុង Jenin លោក Kamal Abu al-Rubប្រាប់​វិទ្យុ​ប៉ាឡេស្ទីន។

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់ West Bank បាន​ប្រាប់​ឱ្យ​ដឹង​ថា​កងទ័ព​អ៊ីស្រាអែល​បាន​បិទ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​របាំង​ហើយ​បាន​ឡោមព័ទ្ធ​មន្ទីរ​ពេទ្យ​ផ្សេង​ទៀត​នៅ​ក្នុង​ទីក្រុង Jenin។ លោកShoshani បាន​និយាយ​ទៀត​ថា​យោធា​អ៊ីស្រាអែល​បាន​ព្យាយាម​រារាំង​ពួក​សកម្ម​ប្រយុទ្ធ​កុំ​ឱ្យ​ជ្រក​ពួន​ក្នុង​មន្ទីរពេទ្យ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG