ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​អ្នក​ចរចា​ការឈប់​បាញ់​គ្នា​សង្ឃឹម​ថា​នឹង​បញ្ចៀស​សង្គ្រាម​កាន់តែ​ធំឡើង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា


ជនជាតិប៉ាឡេស្ទីន ជ្រក​នៅ​វាល​បញ្ចុះ​សពមួយ​ពេល​ដែល​ក្រសួង​សុខាភិបាល​ហ្កាហ្សា​ប្រកាស​ចំនួន​អ្នកស្លាប់ដល់​៤០.០០០​នាក់
ជនជាតិប៉ាឡេស្ទីន ជ្រក​នៅ​វាល​បញ្ចុះ​សពមួយ​ពេល​ដែល​ក្រសួង​សុខាភិបាល​ហ្កាហ្សា​ប្រកាស​ចំនួន​អ្នកស្លាប់ដល់​៤០.០០០​នាក់

ពួក​អ្នក​ចរចា​អន្តរជាតិធ្វើការ​ចរចា​នៅ​ក្នុង​រាជធានី​ដូហា​នៃ​ប្រទេស​កាតា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​ដែល​ពួកគេ​មាន​គោលបំណង​ឱ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ​នៅ​តំបន់​ហ្កាហ្សា​ដើម្បី​ព្យាយាម​និង​មិន​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​រីកកាន់​តែ​ធំឡើង​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

ពួក​អ្នក​ចរចា​មកពី​សហរដ្ឋ​អាមេរិក អេហ្ស៊ីប​និង​កាតា​មាន​គម្រោង​ជួបគ្នា​ជាមួយ​គណៈ​ប្រតិភូ​មួយ​មកពី​អ៊ីស្រាអែល។ ពួក​ហាម៉ាស់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​នឹង​មិន​ចូលរួម​នៅ​ក្នុង​ការចរចា​នេះ​ទេ ក៏ប៉ុន្តែ អ្នក​តំណាង​អាច​ជួប​ជាមួយ​ពួក​អ្នក​សម្រប​សម្រួល​នៅពេល​ក្រោយមក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

បន្ថែម​ដល់​ការប្រយុទ្ធ​ដែល​កំពុង​បន្ត​ឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​តំបន់ West Bank ​អ៊ីស្រាអែល​និង​ក្រុម​ Hezbollah បាន​ធ្វើការ​វាយ​ប្រហារ​តបត​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​លីបង់។ ចំណាប់​ខ្មាំង​ជាង១០០នាក់​នៅ​ឃុំ​ខ្លួន​នៅ​ឡើយ។ ការដឹក​ជញ្ជូន​ពាណិជ្ជកម្ម​រងការវាយ​ប្រហារ​ដោយពួក​អ្នក​ប្រយុទ្ធ​ហ៊ូធី​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​យ៉េមែន ​ហើយ​មាន​ការលេចចេញ​ឡើង​នៃ​ការវាយ​ប្រហារ​សងសឹកដែល​គំរាម​កំហែង​ដោយ​អ៊ីរ៉ង់​អំពី​ការសម្លាប់​មេដឹកនាំ​ហាម៉ាស់​លោក Ismail Haniyeh នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង់​កាលពី​ខែ​មុន។ ថ្វីបើ អ៊ីស្រាអែល​មិន​បាន​អះអាង​ទទួល​ខុស ត្រូវ​ចំពោះ​ការសម្លាប់​នេះ​ក៏ដោយ គេ​បាន​ស្តី​បន្ទោស​យ៉ាង​ខ្លាំងចំពោះ​ការស្លាប់​របស់​លោក Haniyeh នេះ។

ពួក​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​បី​នាក់​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នៅ​ក្នុង​តំបន់​ហ្កាហ្សា​នឹង​ក្លាយ​ជា​ចំណុច​មួយ​ដែលអាចរារាំង​ការសងសឹក​ចំពោះ​កាន់​សម្លាប់​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង AFP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG