ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​ថ្កោលទោស​ដ៏​កម្រ​លើ​ការ​វាយប្រហារ​របស់​អ្នក​តាំងទី​អ៊ីស្រាអែល​នៅ West Bank


ជនសកម្មប្រយុទ្ធសែងសាកសព Said Jaradat និង Yasser Hanoun នៃក្រុម​ Jihad ដែលត្រូវបានសម្លាប់ដោយដ្រូន​របស់​អ៊ីស្រាអែល​ នៅតំបន់ West Bank កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ជនសកម្មប្រយុទ្ធសែងសាកសព Said Jaradat និង Yasser Hanoun នៃក្រុម​ Jihad ដែលត្រូវបានសម្លាប់ដោយដ្រូន​របស់​អ៊ីស្រាអែល​ នៅតំបន់ West Bank កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សុក្រ​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​របស់​អ្នក​តាំងទី​លំនៅ​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់ West Bank ដែល​នេះ​គឺជា​ការ​ថ្កោលទោស​ដ៏​កម្រ​របស់​អ៊ីស្រាអែល​ចំពោះ​អំពើ​ហិង្សា​របស់​អ្នក​តាំងទី​លំនៅ​អ៊ីស្រាអែល​ដែល​កាន់តែ​កើនឡើង​ជាទូទៅ​ចាប់តាំងពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​ចាប់ផ្ដើម​មក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មានAP។

មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន​បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​អ្នក​តាំងទី​លំនៅ​អ៊ីស្រាអែល​លើ​ភូមិ Jit ក្បែរ​ទីក្រុង Nablus ភាគ​ខាង​ជើង​តំបន់ West Bank បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​និង​ធ្វើឱ្យ​ជាច្រើន​អ្នក​ទៀត​រង​របួស​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant និង​ប្រធានាធិបតី​អ៊ីស្រាអែល​លោក Isaac Herzog បាន​រិះគន់​អ្នក​តាំងទី​លំនៅ​ទាំងនោះ ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​និង​កាត់ទោស​ពួកគេ។

សូម្បី​តែ​មន្ត្រី​ស្តាំនិយម​ជ្រុល​ដែល​រួម​ទាំង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ីស្រាអែល​លោក Bezalel Smotrich និង​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ីស្រាអែល​លោក Moshe Arbel ក៏​បាន​រិះគន់​ការ​វាយ​ប្រហារ​នេះ​ផង​ដែរ ដោយ​និយាយ​ថា ទង្វើ​នេះ​ប្រាសចាក​ពី​មហិច្ឆតា​តាំងទី​លំនៅ​របស់​ពួកគេ​នៅ​ក្នុង​តំបន់ West Bank៕


វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG