ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អ៊ីស្រាអែល​អនុញ្ញាត​​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ El Al ដក​ប្រាក់​សោធនិវត្តន៍​បុគ្គលិក​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ ក្រមហ៊ុនអាកាសចរណ៍ EI AI កំពុងរៀបចេញបោះហើរពីអាកាសយានដ្ឋាន Newark នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤។
រូបឯកសារ៖ ក្រមហ៊ុនអាកាសចរណ៍ EI AI កំពុងរៀបចេញបោះហើរពីអាកាសយានដ្ឋាន Newark នៅរដ្ឋ New Jersey សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤។

ក្រុមហ៊ុន​អាកាសចរណ៍ El Al នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដក​ប្រាក់​រាប់​លាន​ដុល្លារ​ពី​មូលនិធិ​សោធនិវត្តន៍​របស់​បុគ្គលិក​ក្រុមហ៊ុន ក្នុង​កិច្ចប្រឹងប្រែង​ជួយ​ឲ្យ​ក្រុមហ៊ុន​ដែល​កំពុង​ត្រដាបត្រដួស​នេះ​ អាច​ឆ្លង​ផុតវិបត្តិ​កូវីដ​១៩​បាន។

តុលាការ​ការងារ​សង្កាត់​របស់​ក្រុង​ Tel Aviv បាន​យល់​ព្រម​ចំពោះ​ការ​ដក​ប្រាក់​តម្លៃ​ ៣០ ​លាន​ដុល្លារ​នេះ​ កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ពិពណ៌នា​ប្រាក់​នេះ​ថា​ជា​មូលនិធិ​សល់​លើស។

ប៉ុន្តែ ​បុគ្គលិក​ក្រុមហ៊ុន El Al បាន​ព្យាយាម​ទប់ស្កាត់​ការ​ដក​ប្រាក់​សោធនិវត្តន៍​នេះ។

មូលនិធិ​សោធនិវត្តន៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ការពារ​បុគ្គលិក កាល​ពី​ច្រើន​ឆ្នាំ​កន្លង​មក​ នៅ​ពេល​ដែល​គេ​បា​នធ្វើ​ឯកជនភាវូបនីយកម្ម​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​មួយ​នេះ។ បុគ្គលិក​ដែល​មាន​សិទ្ធិ​ទទួល​បាន​មូលនិធិ​នេះភាគ​ច្រើន​បាន​ចូលនិវត្តន៍​រួច​ហើយ។ ប្រាក់​សម្រាប់​បុគ្គលិក​សល់​ពី​នេះ​ត្រូវ​បាន​គេ​បង្វិល​ទៅ​គណនី​ប្រាក់​បុគ្គល។

ជាមួយគ្នានេះ​ដែរ កាសែត J Post ​បាន​រាយការណ៍​ថា ក្រមហ៊ុន​អាកាសចរណ៍ El Al នឹង​ចាប់​ផ្តើម​ការ​ហោះហើរ​ដឹក​ទំនិញ​បែប​មនុស្សធម៌​ ដោយ​ដឹកសម្ភារៈ​សម្រាប់​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា ពី​ទី​ក្រុង​វូហាន ​ប្រទេស​ចិន​ ទៅ​កាន់​ក្រុង​សំខាន់ៗ​របស់​អឺរ៉ុប​ ដោយ​ឆ្លង​កាត់​អ៊ីស្រាអែល៕

XS
SM
MD
LG