ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ងាក​ទៅ​យកចិត្ត​ទុកដាក់​ដៅ​ការវាយ​ប្រហារ​ក្រុម Hezbollah ក្នុង​ប្រទេស​លីបង់ ទោះបី​សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា​​នៅ​ឆាបឆេះ​


ផ្សែង​ហុយ​ចេញ​ពីទីតាំង​មួយ​ដែលត្រូវបានវាយប្រហារ​ដោយ​អ៊ីស្រាអែល​នៅ​ភូមិ​ Kfar Kila កាលពីថ្ងៃទី២១​ សីហា ឆ្នាំ២០២៤។
ផ្សែង​ហុយ​ចេញ​ពីទីតាំង​មួយ​ដែលត្រូវបានវាយប្រហារ​ដោយ​អ៊ីស្រាអែល​នៅ​ភូមិ​ Kfar Kila កាលពីថ្ងៃទី២១​ សីហា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant និយាយ​ថា​កងទ័ព​របស់​លោក​កំពុង​ផ្លាស់ប្តូរ​បណ្តើរៗ​ពី​ការចាប់អារម្មណ៍​របស់​ខ្លួន​ចេញ​ពី​តំបន់​ហ្កាហ្សា​ទៅកាន់​ព្រំដែន​ភាគ​ខាង​ជើង​របស់​អ៊ីស្រាអែល​ជាមួយ​ប្រទេស​លីបង់​នៅពេល​ដែល​អ៊ីស្រាអែល​និង​ពួកសកម្មប្រយុទ្ធ Hezbollah ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​វាយ​ប្រហារ​តបត​គ្នា​ឆ្លង​កាត់​ព្រំដែន​កាលពី​ថ្ងៃ​ពុធ។

ក្នុង​ការវាយ​ប្រហារ​មួយ​យប់​ពេញ អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន​បាន​វាយ​ប្រហារ​ឃ្លាំង​ផ្ទុក​អាវុធ​មួយ​កន្លែង​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម Hezbollah នៅ​ភាគ​ខាង​កើត​ប្រទេស​លីបង់​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ស៊ីរី។ មនុស្ស​យ៉ាងតិច​ណាស់​ក៏​ម្នាក់​ដែរ​បាន​ត្រូវ​សម្លាប់​ហើយ៣០នាក់​ទៀត​រងរបួស រួមទាំង​កូន​ក្មេង​ផង។ នេះ​បើ​តាម​ក្រសួង​សុខាភិ​បាល​លីបង់​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍។

នៅ​ក្នុង​ការឆ្លើយតប ក្រុម Hezbollah បាន​និយាយ​ថា​ខ្លួន​បាន​វាយ​ប្រហារ​ទីតាំង​យោធា​អ៊ីស្រាអែល​មួយ​កន្លែង​នៅ​ក្នុង​តំបន់​ Golan Heights ដែល​ត្រួតត្រា​ដោយ​អ៊ីស្រាអែល។ ផ្ទះ២ខ្នង​បាន​ខូចខាត​នៅ​ក្នុង​ភូមិ Katzrin។ នេះ​បើ​តាម​យោធា​អ៊ីស្រាអែល ហើយ​មនុស្ស​យ៉ាងតិច​ណាស់​ក៏​ម្នាក់​ដែរ​បាន​រងរបួស​នៅពេល​ដែល​គ្រាប់​កាំភ្លើង​រាប់​សិប​គ្រាប់​ត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់​មួយ​នៅ​ក្នុង​ប្រទេស​លីបង់។

អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​លោក​វរសេនីយ៍ទោ Nadav Shoshani ដែល​ចុះផ្សាយ​រូបថត​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​អំពី​អ្វី​ដែល​លោក​បាន​និយាយ​ថា​ជា​ផ្ទះ​ដែល​ត្រូវ​បាន​ខូចខាត​នៅ​ក្នុង​ភូមិ Katzrinបាន​និយាយ​ថា«មិន​មាន​ការវាយប្រហារ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នោះ​ជា​ជាង​កន្លែង​ជន​ស៊ីវិល​និង​កូនក្មេង​ឈប់​សម្រាក​រដូវ​ក្តៅ​របស់​ពួកគេ​ទេ»។

ក្នុង​ការវាយ​ប្រហារ​មួយ​ទៀត បណ្តាញ​និង​ពួក​មន្ត្រី​ប៉ាឡេស្ទីន​នៅលីបង់​បាន​និយាយ​ថា​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ទីក្រុងឆ្នេរ​សមុទ្រ Sidonរបស់​លីបង់​កាលពី​ថ្ងៃ​ពុធ​បាន​សម្លាប់​បងប្អូន​ប្រុស​របស់​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​មកពី​ភាគី​យោធា Fatahរបស់​ប៉ាឡេស្ទីន។

លោក Khalil al-Maqdah ជា​បងប្អូន​ប្រុស​របស់​លោក Mounir al-Maqdah ឧត្តមសេនីយ៍​របស់​ក្រុម Fatah បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​ត្រូវ​ចំ​រថយន្ត​មួយ​គ្រឿង។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​ដែល​រៀបចំ​ចាត់​ចែង​ដោយ​រដ្ឋ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG