ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ចាប់​ទូក​សកម្មជន​ស៊ុយអែត​មួយ​គ្រឿង​ដែល​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​​​ Gaza


ក្រុម​គ្រួសារ​របស់ Moaath al-Souri ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ព្រំដែន​ជាមួយ​អ៊ីស្រាអែល កំពុង​កាន់​ទុក្ខ​នៅ​ជំរំ​ Nuseirat កាល​ពី​ថ្ងៃ​ទី​៤ សីហា ២០១៨។
ក្រុម​គ្រួសារ​របស់ Moaath al-Souri ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ព្រំដែន​ជាមួយ​អ៊ីស្រាអែល កំពុង​កាន់​ទុក្ខ​នៅ​ជំរំ​ Nuseirat កាល​ពី​ថ្ងៃ​ទី​៤ សីហា ២០១៨។

នាវា​យោធា​ជើង​ទឹក​អ៊ីស្រាអែល​បាន​ចាប់​ទូក​មានដាក់​ទង់ជាតិ​ស៊ុយ​អែត​មួយ​គ្រឿង​ដែល​ដឹក​ពួក​សកម្មជន​ដែល​ព្យាយាម​លួច​ឆ្លងចូល​ទៅ​ក្នុង​តំបន់ Gaza ​កាន់​កាប់​ដោយ​ប៉ាឡេស្ទីន។

កង​យោធា​អ៊ី​ស្រាអែល​បាន​ឲ្យ​ដឹង​ថា ទូក​ដែល​មាន​ឈ្មោះ​ថា​ «សេរីភាព​សម្រាប់​ Gaza» ត្រូវ​បាន​ចាប់​ស្រប​តាម​ច្បាប់​អន្តរជាតិ។

អ្នក​ដំណើរ​ទាំង​១២​នាក់​ដែលត្រូវ​បានចាប់​ខ្លួនលើ​ទូក​នោះ ​មក​ពី​ប្រទេស​ស៊ុយអែត ចក្រភព​អង់គ្លេស​ កាណាដា​ បារាំង​ អល្លឺម៉ង់​ និង ​អេស៉្បាញ​ ហើយ​ថា​ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ ​នេះ​បើ​តាម​សម្តី​របស់​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អន្តោប្រវេសន៍​អ៊ីស្រាអែល។

អ្នក​រៀប​ចំ​ការ​ធ្វើ​ដំណើរ​តាម​ទូក​នេះ ដែល​មាន​ឈ្មោះ​ថា ​ក្រុម​នាវាស៊ុយអែត​ទៅ​តំបន់​Gaza ​បាន​និយាយ​ថា ​ទូក​នោះ​ដឹក​ឧបករណ៍​ពេទ្យ​ភាគ​ច្រើន ហើយ​បាន​ទទូច​ថា​ខ្លួនត្រូវ​បាន​គេ​ចាប់​ក្នុង​ទឹក​សមុទ្រ​អន្តរជាតិ​ដោយ​ខុស​ច្បាប់។

កង​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ ទូក​នោះ​បាន​បំពាន​លើ​ច្បាប់​«រារាំង​នាវា​ស្រប​តាម​ច្បាប់» ​ហើយ​ថា​ឧបករណ៍​មនុស្សធម៌​ទាំង​ឡាយ​ អាច​ដឹក​ទៅ​កាន់​តំបន់ Gaza​ តាម​កំពង់​ផែ Ashdod។

នៅ​ដើម​សប្តាហ៍​នេះ​ នាវា​អ៊ីស្រាអែល​បាន​ស្ទាក់កប៉ាល់​ពួក​សកម្ម​ជន​ដែល​មានដោត​ទង់​ជាតិ​ប្រទេស​ន័រវែស​មួយ​គ្រឿង ​និង​កប៉ាល់​មួយ​គ្រឿង​ក្នុង​ចំណោមកប៉ាល់​៤​គ្រឿង​ដែល​បាន​ចាក​ចេញ​ពី​តំបន់​ស្កង់ឌីណាវី​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG