ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​បញ្ជា​ឲ្យ​ជម្លៀស​ផ្នែក​មួយ​នៃ​តំបន់​មនុស្សធម៌​ហ្កាហ្សា ​ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​សង្រ្គាម​បាន​ច្រើន​ជាង​ ៣៩.០០០នាក់


ប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅដោយសារការវាយលុកតាមអាកាស និងការវាយលុកលើដីរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កហ្សា បានភៀសខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Khan Younis នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
ប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅដោយសារការវាយលុកតាមអាកាស និងការវាយលុកលើដីរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កហ្សា បានភៀសខ្លួនចេញពីផ្នែកខ្លះនៃតំបន់ Khan Younis នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​បានបញ្ជា​ឱ្យ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្នែក​មួយ​នៃ​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ក្នុង​តំបន់​ហ្កាហ្សា ​ដែល​គេបាន​កំណត់​ថា​ជា​តំបន់​មនុស្សធម៌។

យោធា​និយាយ​ថា ​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាស់​បាន​បង្កប់​ខ្លួន​នៅក្នុង​តំបន់​នេះ​ ហើយ​ជនស៊ីវិល​គួរតែ​ជម្លៀស​ខ្លួន​ចេញពី​តំបន់​ភាគខាងកើត។

ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅពេលដែល​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Benjamin Netanyahu ​កំពុង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី Joe Biden​ និង​ថ្លែង​ទៅកាន់​សភា​ដើម្បី​ការពារ​សកម្មភាព​របស់​លោក​សម្រាប់​សង្រ្គាម​រយៈពេល​៩ខែ​ប្រឆាំង​នឹង​ក្រុមហាម៉ាស់​ ខណៈដែល​ការចរចា​បទឈប់បាញ់​នៅតែ​បន្ត។

ទន្ទឹមនឹង​នេះ ​ក្រសួង​សុខាភិបាល​នៃ​តំបន់​ហ្កាហ្សា ​បាន​និយាយ​ថា​ ការវាយ​ប្រហារ​តាម​អាកាស​ថ្មី​របស់​អ៊ីស្រាអែល​ បាន​ធ្វើ​ឲ្យចំនួន​ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​នៅក្នុង​សង្គ្រាម​ ​ដល់​ជាង​៣៩.០០០​នាក់៕

XS
SM
MD
LG