ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អ៊ីស្រាអែល​ថា​ការវាយ​ប្រហារ​ដោយ​ដ្រូន​លើ​ទីក្រុង Tel Aviv ចេញ​មកពី​ប្រទេស​យេម៉ែន


ក្រុម​កងសន្តិសុខ​អ៊ីស្រាអែល​នៅតំបន់ដែ​ល​ត្រូវបាន​បំផ្ទុះ​ក្នុង​ទីក្រុង Tel Aviv កាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៤។
ក្រុម​កងសន្តិសុខ​អ៊ីស្រាអែល​នៅតំបន់ដែ​ល​ត្រូវបាន​បំផ្ទុះ​ក្នុង​ទីក្រុង Tel Aviv កាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ដ្រូន​មួយ​គ្រឿង​របស់​អ៊ីរ៉ង់​ដែល​បាន​វាយ​ប្រហារកណ្តាល​ក្រុង Tel Aviv មុន​ថ្ងៃ​រះ​កាលពី​ថ្ងៃ​សុក្រ​បាន​សម្លាប់​មនុស្ស​ម្នាក់​និង​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​ក៏៨នាក់​ដែរ​រងរបួស​នោះ ជា​ដ្រូន​ធ្វើ​នៅ​ប្រទេស​អ៊ីរ៉ង់​ហើយ​បាន​បាញ់ចេញពី​ប្រទេស​យេម៉ែន។

នៅឯ​សន្និសីទ​កាសែត​តាម​ទូរទស្សន៍​មួយ អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​លោក Daniel Hagari បាន​និយាយ​ថា​ការស៊ើបអង្កេត​ពី​ដំបូង​ដែល​បាន​ធ្វើឡើង​នៅ​កន្លែង​នៃ​ការវាយ​ប្រហារ​នោះ​បង្ហាញ​ថា​ដ្រូន​នោះ​ជា​ដ្រូន​ធុន Samad-3របស់​អ៊ីរ៉ង់​ដែល«ទំនង​ធ្វើ​ឱ្យ​ទំនើប​ដើម្បី​ពង្រីក​វង់ប្រតិបត្តិការ​របស់​វា»។

លោក​បាន​និយាយ​ទៀត​ថា​យោធា​ជឿ​ថា​ដ្រូន​នោះ​ចេញពី​ប្រទេស​យេម៉ែន​ដែល​ស្ថិត​នៅចម្ងាយ​ជាង១ពាន់៦រយ​គីឡូម៉ែត្រ។

ក្រុម​ហ៊ូធី​ដែល​មាន​ទីតាំង​នៅ​ប្រទេស​យេម៉ែន​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​នេះ។

លោក Hagari បាន​និយាយ​នៅពេល​ប្រហាក់​ប្រហែល​ដែល​ការវាយ​ប្រហារ​នៅ​ក្រុង Tel Aviv ថា​ដ្រូន​មួយ​គ្រឿង​ទៀត​មកពី​ទិស​ខាង​កើត​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ជិត​ព្រំ ដែន​អ៊ីស្រាអែល។ លោក​និយាយ​ទៀត​ថា​យោធា​កំពុង​ស៊ើបអង្កេត​ពី​ការជាប់​ទាក់ទិន​រវាង​ការវាយ​ប្រហារ​ទាំង២។

មន្ត្រី​យោធា​ម្នាក់​របស់​អ៊ីស្រាអែល​បាន​និយាយ​ថា​ដ្រូន​ដែល​វាយ​ប្រហារ​ទីក្រុង Tel Aviv ត្រូវ​បាន​រកឃើញ​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​អ៊ីស្រាអែល ក៏ប៉ុន្តែ មិន​ត្រូវ​បាន​ស្ទាក់ចាប់បាន​បណ្តាល​មកពី«កំហុស​របស់​មនុស្ស»។

អ្នក​នាំពាក្យ​យោធា​ក្រុម​ហ៊ូធី​លោក Yahya Saree បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ថា​ការវាយ​ប្រហារ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមត្ថភាព​ដ្រូន​ថ្មី​ដោយ​បញ្ចៀស​ប្រព័ន្ធ​បាញ់​ស្ទាក់​បាន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG