ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​​​បើក​​​យុទ្ធនាការ​​​វាយ​​​ប្រហារ​​​តាម​​​អាកាស​​​នៅ​​​តំបន់​​​Gaza

ផ្សែង​​​និង​​​អណ្តាត​​​ភ្លើង​​​បាន​​​ឆេះ​​​យ៉ាង​​​សន្ធោសន្ធៅ​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​តំបន់​​​Gaza​​​ ដោយ​​​ការ​​​វាយ​​​ប្រហារ​​​តាម​​​អាកាស​​​របស់​​​អ៊ីស្រាអែល​​​នៅ​​​ថ្ងៃ​​​ទី៨ កក្កដា ឆ្នាំ​​​២០១៤។​​​ (REUTERS/Ibraheem Abu Mustafa)

ប្រទេសអ៊ីស្រាអែល ​បាន​បើក​ធ្វើការ​វាយ​ប្រហារតាម​អាកាស​រាប់​សិប​ដងលើ​តំបន់​Gaza ​កាល​ពី​យប់​ថ្ងៃ​អង្គារ​នេះ សម្រាប់​លទ្ធភាព​នៃ​ការ​លុកលុយ​នៅ​លើ​ដី​ ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​ដោយ​រ៉ុកកែត​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​លើ​ប្រទេស​ខ្លួន។

កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា​ទីតាំង​ប្រមាណ​៥០​ រួម​មាន​ផ្ទះ​និង​កន្លែង​បាញ់​រ៉ុកកែត​បាន​ត្រូវ​យក​ធ្វើ​ជា​មូលដ្ឋាន​នៃ​ការ​វាយ​ប្រហារ​ ជា​អ្វី​វីដែល​ខ្លួន​ហៅ​ថា​«Operation Protective Edge»។ អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​រាយការណ៍ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់៩​នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទាំង​នេះ។​

អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា​ការ​វាយប្រហារ​តាម​អាកាស​និង​តាម​សមុទ្រ​ជា​ការ​ប្រុង​ជើង​ការ​សម្រាប់​លទ្ធភាព​នៃ​ការ​លុកលុយ​នៅ​លើ​ដី​ក្នុង​តំបន់​ Gaza ប្រសិន​បើ​ជា​ការ​ចាំ​បាច់​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​ដោយ​រ៉ុកកែត​របស់​ពួក​ជន​សកម្ម​ប្រយុទ្ធ៕

XS
SM
MD
LG