ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​វាយ​ប្រហារ​តំបន់​ Gaza


បុរសប៉ាឡេះស្ទីន​​​ម្នាក់​​​​​​រើស​​​កំទេច​​​ដែក​​​នៅ​​​ជិត​​​ជំរុំ​​​Hamas​​​មួយ​​​កន្លែង ក្រោយ​​​ការ​​​វាយ​​​ប្រហារ​​​តាម​​​អាកាស
បុរសប៉ាឡេះស្ទីន​​​ម្នាក់​​​​​​រើស​​​កំទេច​​​ដែក​​​នៅ​​​ជិត​​​ជំរុំ​​​Hamas​​​មួយ​​​កន្លែង ក្រោយ​​​ការ​​​វាយ​​​ប្រហារ​​​តាម​​​អាកាស

យន្តហោះ​ចម្បាំង​ អ៊ីស្រាអែល​ បាន​វាយ​ប្រហារ​ទៅ​លើ​គោល​ដៅ​ក្នុង​តំបន់​ Gaza​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ខណៈពេល​ដែល​ពួក​សកម្មប្រយុទ្ធ​បន្ត​បាញ់​គ្រាប់​រ៉ុកកែត​ទៅ​លើ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ អ៊ីស្រាអែល​ ដែល​បណ្តាល​ឲ្យ​មាន​ភាព​តាន​តឹង​រីក​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ក្នុងឧបទ្ទវហេតុ​សម្លាប់​យុវជន​ជាតិ​អារ៉ាប់​ម្នាក់​នៅ​ក្នុង​ទី​ក្រុង​ Jerusalem​ ភាគ​ខាង​កើត។​

កង​យោធា​ អ៊ីស្រាអែល​ និយាយ​ថា​ យន្តហោះ​ចម្បាំង​របស់​ខ្លួន​ បាន​វាយ​ប្រហារ​តម្រង់​ទៅ​លើ​«គោលដៅ​ភេរវកម្ម​១៥​ទីតាំង​របស់​ពួក​ Hamas»​ នៅ​ក្នុង​តំបន់​ Gaza​ Strip។​ មន្រ្តី​ ប៉ាឡេះស្ទីន​ និយាយ​ថា​ មាន​ជន​ស៊ីវិល​ ១០​ នាក់​ត្រូវ​របួស។​

មន្រ្តីអ៊ីស្រាអែល​និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រាប់​ រ៉ុកែត​២០​គ្រាប់​ដែល​ពួក​សកម្មប្រយុទ្ធ​បាន​បាញ់​ទៅ​លើប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ពុធ​ ដែល​ក្នុង​នោះ២គ្រាប់​បាន​ធ្លាក់​ទៅ​ត្រូវ​ផ្ទះ២ខ្នង​ ក្នុង​ក្រុង​ Sderot​ តែ​មិន​មាន​សេចក្តី​រាយការណ៍​អំពី​មនុស្ស​ត្រូវ​រង​របួស​ទេ៕

XS
SM
MD
LG