ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជាតិនិយម​អ៊ីស្រាអែល​ដើរ​ក្បួន​នៅ​ក្រុង​ហ្ស៊េរុយសាឡិម​ខាងកើត​ ហើយ​ជនជាតិ​ប៉ាឡេស្ទីន​គ្រោង​ធ្វើ​«ទិវា​ចង​កំហឹង»


រូបឯកសារ៖ ក្រុម​យុវជន​គ្រវី​ទង់ជាតិ​អ៊ីស្រាអែល​ក្នុង​អំឡុងពេល​ដើរ​ដង្ហែក្បួន​មួយ​ដើម្បី​ប្រារព្ធ​ទិវា​​ហ្ស៊េរុយសាឡិម ខណៈ​ដែល​​មាន​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅ​ទីក្រុង Old City ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​យុវជន​គ្រវី​ទង់ជាតិ​អ៊ីស្រាអែល​ក្នុង​អំឡុងពេល​ដើរ​ដង្ហែក្បួន​មួយ​ដើម្បី​ប្រារព្ធ​ទិវា​​ហ្ស៊េរុយសាឡិម ខណៈ​ដែល​​មាន​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅ​ទីក្រុង Old City ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ក្រុម​អ៊ីស្រាអែលស្តាំ​និយម​នឹង​ដង្ហែ​ក្បួន​ដោយគ្រវី​ទង់​ជាតិ​នៅ​ក្រុង​ហ្ស៊េរុយសាឡិម​ខាង​កើត​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះដែល​អាច​ជាហានិភ័យ​បង្ក​ភាព​តានតឹង​ជាមួយ​ប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ជម្លោះគ្នា​នេះ ​និង​បង្កភាព​តានតឹងឡើងវិញ​រវាង​អ៊ីស្រាអែល​និង​ពួក​សកម្ម​ប្រយុទ្ធ​នៅ​តំបន់​ហ្កាហ្សា​(Gaza)។​

ដោយ​អះអាង​ថា ការ​ហែក្បួន​នេះ​ជា​«ការ​បង្កហេតុ»​នោះ ​ភាគី​ប៉ាឡេស្ទីន​បាន​អំពាវនាវ​ឱ្យ​មាន​ទិវា​«ចង​កំហឹង»​ នៅ​តំបន់ហ្កាហ៊្សានិង​នៅ​តំបន់ ​វែសប៊ែង​(West Bank) ​ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល។ ​ក្រុម​ Hamas ​ដែល​ជា​អ្នក​ដឹកនាំ​ជន​ជាតិ​ឥស្លាម​នៅ​តំបន់​ហ្កាហ្សា​បាន​ព្រមាន​ថា ​នឹងមាន​អរិភាព​ជាថ្មី ​ប្រសិន​បើ​ការ​ដង្ហែ​ក្បួន​នេះ​នឹង​កើត​មាន​ឡើង​មែន​នោះ។​

ការ​ដើរ​ដង្ហែ​ក្បួន​ពី​ដំបូង​នៅ​ថ្ងៃទី១០ ​ខែ​ឧសភា​បាន​ប្តូរផ្លូវ​ដើម្បី​ចៀស​វាង​កន្លែង​តំបន់​ពួក​មូស្លីម​នៅ​ទីក្រុង​ Old City ​ដែល​មាន​ជញ្ជាំង​បាំង នៅពេល​ភាព​តានតឹង​នៅ​ក្រុង​ហ្ស៊េរុយសាឡិម​បាន​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​គ្រោះថ្នាក់​ រយៈ​ពេល ​១១​ ថ្ងៃ។ ​ក្រុម​អ៊ីស្រាអែល​ស្តាំនិយម​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​របស់​ពួក​គេ​ថា​ បាន​ចុះញ៉ម​ពួក​ហាម៉ាស​(Hamas)​ក្នុង​ការ​ប្តូរ​ផ្លូវ​ក្បួន​ដង្ហែ​នោះ។​ ពួកគេ​បាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន​នេះ​ឡើង​វិញ​ បន្ទាប់​ពីបទ​ឈប់បាញ់​នៅហ្កាហ្សា​សម្រប​សម្រួល​ដោយប្រទេស​អេហ្ស៊ីប​មាន​ភាព​រឹងមាំ។​

ការ​ហែក្បួន​នៅថ្ងៃ​អង្គារ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ម៉ោង​ក្នុង​ស្រុក​បាន​បង្ក​បញ្ហា​ប្រឈម​ជា​បន្ទាន់​សម្រាប់​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​ថ្មី​គឺ​លោក ​Naftali Bennett ​ដែល​បាន​ឡើង​កាន់​តំណែង​កាលពី​ថ្ងៃ​អាទិត្យ​ជំនួស​លោក​ Benjamin Netanyahu ​មេដឹកនាំ​ជើង​ចាស់​រយៈពេល​យូរ៕

XS
SM
MD
LG