ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ចាប់ផ្តើម​វាយប្រហារ​តាម​អាកាស​លើ​តំបន់ Gaza បន្ទាប់ពី​ប៉ាឡេស្ទីន​បាញ់​គ្រាប់​រ៉ុក្កែត


អគ្គិភ័យនិងផ្សែងហ៊ុយឡើង ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ Gaza ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣។
អគ្គិភ័យនិងផ្សែងហ៊ុយឡើង ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ Gaza ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣។

អ៊ីស្រាអែល​បាន​ចាញ់ផ្តើម​វាយប្រហារ​តាម​អាកាស​ទៅលើ​តំបន់ Gaza នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ក្នុង​ការឆ្លើយតប​ដល់​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ដោយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន។ ការ​បាញ់​តបត​គ្នា​បាន​កើត​មាន​ឡើង ​នៅពេល​ដែល​មាន​ភាព​តាន​តឹង​កើនឡើង​ បន្ទាប់ពី​ការ​វាយឆ្មក់​ដ៏​ប្រល័យ​ដោយ​កងទ័ព​អ៊ីស្រាអែល​ទៅ​លើ​តំបន់ West Bank ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល។

យោធា​អ៊ីស្រាអែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ខ្លួន​បានវាយប្រហារ​យ៉ាង​តិច​ណាស់​ក៏​ពីរ​លើក​ដែរ​ ដៅលើ​ក្រុម​ជន​សកម្មប្រយុទ្ធ Jihad ដែល​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​បាញ់​ទៅលើ​ជនជាតិ​អ៊ីស្រាអែល​ជាច្រើន​នាក់នោះ។

មិន​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​រង​របួស​ពីភាគី​ទាំងពីរ​ទេ។ អ៊ីស្រាអែល​បាន​និយាយ​ថា​ គ្រាប់​រ៉ុក្កែត​ភាគ​ច្រើន​ដែលបាន​បាញ់​ចេញ​ពីតំបន់ Gaza នោះ​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​របស់អ៊ីស្រាអែល។

ការបាញ់​ឆ្លងកាត់​ព្រំដែន​នៅ​ថ្ងៃ​សុក្រ​នេះ​កើត​មាន​ឡើង​ បន្ទាប់ពី​ការវាយឆ្មក់​របស់​អ៊ីស្រាអែល​ទៅលើ​ជំរំ​ជនភៀសខ្លួន​មួយ​កន្លែង​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ នៅ​ក្នុងតំបន់ Jenin ដែល​បាន​សម្លាប់​មនុស្ស ៩ នាក់​ ដែល​ជា​ថ្ងៃ​បង្ហូរ​ឈាម​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​តំបន់ West Bank ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

រហូត​មកទល់​ពេល​នេះ មិន​មាន​ក្រុម​ណាម​មួយ​អះអាង​ទទួល​ខុសត្រូវ ​ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​តំបន់ Gaza នោះ​ទេ ក៏ប៉ុន្តែ​ទាំង​ពួក Hamasនិង Islamic Jihad បាន​សន្យា​ធ្វើការ​ឆ្លើយតប​ដល់​ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ នៅ​ក្នុង​តំបន់ West Bank ដែល​បាន​សម្លាប់​មនុស្ស ៩ នាក់​នោះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ផ្តល់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង AFP

XS
SM
MD
LG