ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ឥស្លាម​ស្វែងរក​សមាជិក​ថ្មី​ក្នុង​ប្រទេស​ចិន​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​មាន​ការ​ស្រងាក​ចិត្ត


អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​លោកស្រី ហួរ ជុនយីង (Hua Chunying)។
អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​លោកស្រី ហួរ ជុនយីង (Hua Chunying)។

ក្រុម​ភេរវករ​រដ្ឋ​ឥស្លាម​កំពុង​តែ​ជ្រើសរើស​ពលរដ្ឋ​ចិន​កាន់​សាសនា​ឥស្លាម​ដើម្បី​ចូល​ជា​សមាជិក​ក្រុម​ជ្រុល​និយម​របស់​ខ្លួន​ និង​ចូលរួម​ក្នុង​ក្រុម​អ្នក​ប្រយុទ្ធ​រដ្ឋ​ឥស្លាម នៅ​សមរភូមិ។ ​សារ​ជា​វីដេអូ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ដែល​និយាយ​ជា​ភាសា​ចិន​នា​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ស្នើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​នេះ។ ​

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​ចិន​លោកស្រី ហួរ ជុនយីង (Hua Chunying) បាន​មាន​ប្រសាសន៍​ថា «ក្នុង​ករណី​ភេរវកម្ម​ពុំ​មាន​ប្រទេស​ណាមួយ​អាច​តទល់​នឹង​វា​តែ​ម្នាក់​ឯង​បាន​ឡើយ។ សហគមន៍​អន្តរជាតិ​គួរ​តែ​ឈរ​កៀក​ និង​សហការ​គ្នា​ក្នុង​ការ​ប្រឆាំង​នូវ​រាល់​ទម្រង់​នៃ​ភេរវកម្ម​ទាំង​អស់»។​

ដូច​ជា​ក្រុម​អាល់កៃដា (al-Qaida) កាល​ពី​មុន​ដែរ ក្រុម​រដ្ឋ​ឥស្លាម​អាច​កំពុង​តែ​ព្យាយាម​ទាក់ទង​ទៅ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច ​Uighur ​កាន់​សាសនា​ឥស្លាម​ដែល​ជ្រួលច្រាល​នៅ​ប៉ែក​ខាង​លិច​នៃ​ប្រទេស​ចិន។ ​លោក Raffaello Pantucci អ្នក​វិភាគ​សន្តិសុខ​នៃ​ស្ថាប័ន Royal United Services Institute បាន​មាន​ប្រសាសន៍​ថា ការ​ពង្រីក​ការ​វិនិយោគ​និង​សកម្មភាព​សាធារណៈ​នានា​នៅ​មជ្ឈឹមបូព៌ា​ និង​នៅ​អាហ្វ្រិក​របស់​ចិន​កំពុង​តែ​ធ្វើ​ឲ្យ​ចិន​ខ្លួន​ឯង​ប្រឈម​ទៅ​នឹង​អំពើ​ភេរវកម្ម​នៅ​ក្នុង​តំបន់​ទាំង​នោះ។ ជា​ឧទាហរណ៍ អ្នក​មើល​ខុស​ត្រូវ​ផ្លូវ​រថភ្លើង​ជនជាតិ​ចិន​៣​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ខែ​មុននៅ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​សណ្ឋាគារ Radisson ក្នុង​រដ្ឋធានី​បាម៉ាកូ (Bamako) ​របស់​ប្រទេស​ម៉ាលី៕

XS
SM
MD
LG