ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន​មួយ​និយាយ​ថា​ក្រុម​​សកម្មប្រយុទ្ធ​រដ្ឋ​​អ៊ីស្លាម​​ចាប់​ពង្រត់​គ្រឹស្ថសាសនិកជន​ Assyrie​​ ២២០​​នាក់


ក្រុម​សកម្មជន​មួយ​និយាយ​ថា​ ចំនួន​គ្រឹស្ថសាសនិកជន​ Assyrie​ ដែល​ក្រុម​សកម្មប្រយុទ្ធ​ រដ្ឋ​ អ៊ីស្លាម​ ហៅ​ Islamic​ State​ បាន​ចាប់​ពង្រត់​នៅ​ក្នុង​ប្រទេស​​ស៊ីរី​ ភាគ​​ឦសាន​​បាន​ឡើង​ដល់​យ៉ាង​តិច​ ២២០​ នាក់។​
ក្រុម​សកម្មជន​មួយ​និយាយ​ថា​ ចំនួន​គ្រឹស្ថសាសនិកជន​ Assyrie​ ដែល​ក្រុម​សកម្មប្រយុទ្ធ​ រដ្ឋ​ អ៊ីស្លាម​ ហៅ​ Islamic​ State​ បាន​ចាប់​ពង្រត់​នៅ​ក្នុង​ប្រទេស​​ស៊ីរី​ ភាគ​​ឦសាន​​បាន​ឡើង​ដល់​យ៉ាង​តិច​ ២២០​ នាក់។​

ក្រុម​សកម្មជន​មួយ​និយាយ​ថា​ ចំនួន​គ្រឹស្ថសាសនិកជន​ Assyrie​ ដែល​ក្រុម​សកម្មប្រយុទ្ធ​ រដ្ឋ​អ៊ីស្លាម​ ហៅ​ Islamic​ State​ បាន​ចាប់​ពង្រត់​នៅ​ក្នុង​ប្រទេសស៊ីរី​ ភាគ​ឦសាន​បាន​ឡើង​ដល់​យ៉ាង​តិច​ ២២០​ នាក់។​

អង្គការ​ Syrian​ Observatory​ for​ Human​ Rights​ នៅ​ប្រទេស​ អង់គ្លេស​ និយាយ​ថា​ យុទ្ធជន​រដ្ឋ​អ៊ីស្លាម​ បាន​ចាប់​មនុស្ស​ក្នុង​ពេល​ ៣​ ថ្ងៃ​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​ពួក​គេ​បាន​ចូល​ត្រួត​ត្រា​ភូមិ​ ១០​ ក្នុង​ខេត្ត​ Hassakeh។​

ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​តម្រង់​ទិសដៅ​ទៅ​រក​ការ​ចាប់​ពង្រត់​និង​ការ​សម្លាប់​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច​ នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ឆ្លង​កាត់​ប្រទេស​ អ៊ីរ៉ាក់​ ភាគ​ខាង​ជើង​ និង​ប្រទេស​ស៊ីរី។​

បន្ថែម​ទៅ​លើ​មនុស្ស​ដែល​ត្រូវ​ចាប់​ពង្រត់​នៅ​ក្នុង​ខេត្ត​នេះ​ ក្រុម​សកម្មជន​និយាយ​ថា​ មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​រត់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ឆ្ពោះ​ទៅ​ទីក្រុង​ធំៗ​នៅ​ Hassakeh​ និង​ Qamishli។​ យុទ្ធជន​ជាតិ​ ឃឺដ​ បាន​ធ្វើ​ការ​វាយ​ប្រយុទ្ធ​ជា​មួយ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ក្នុង​តំបន់​នោះ​ បន្ទាប់​ពី​បាន​ទទួល​ជំនួយ​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ជា​ច្រើន​ថ្ងៃ​ដោយ​សម្ព័ន្ធ​យោធា​ដែល​ដឹកនាំ​ដោយ​ស.រ.អា។​

នៅ​ដើម​សប្តាហ៍​នេះ​ ក្រសួង​ការ​បរទេស​ស.រ.អា​ បាន​កោះ​ហៅ​ឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម​ដោះលែង​គ្រឹស្ថសាសនិកជន​ជាតិ​ Assyrie​ ទៅ​វិញ​ជា​បន្ទាន់៕

XS
SM
MD
LG